adverise with khmeread 1

Jack Ma ចង់​ចាប់​ដៃគូ​ជាមួយ​ថៃ​វាយលុក​ទីផ្សារ​កសិកម្ម​នៅ​អាស៊ីអាគ្នេយ៍​តាម​ប្រព័ន្ធ​ទូទាត់​និង​ដឹកជញ្ជូន​ទំនើប​

​    ​លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បានស្នើ​ឱ្យ Jack Ma គាំទ្រ​សហគ្រាស​ខ្នាត​មធ្យម​និង​ខ្នាតតូច​របស់​ថៃ ខណៈស្ថាបនិក​ក្រុមហ៊ុន Alibaba រូបនេះ​ចង់​នាំចេញ​ផលិតផល​កសិកម្ម​ថៃ​ទៅ​ប្រទេស​ចិន​និង​បណ្ដាល​ប្រទេស​អាស៊ាន​តាមរយៈ​ក្រុម​ហ៊ុនរបស់លោក​។​

​    ​ក្នុង​ជំនួប​របស់​អ្នក​ទាំងពីរ​នៅ​ទីក្រុង​ហាង​ចូ​វ​កាលពី​យប់​ថ្ងៃ​ចន្ទ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី Werachon Sukondhapatipak អនុ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ឧ​ត្ត​ម​សេនីយ៍ Prayut បាន​អញ្ជើញ Alibaba ដើម្បី​អភិវឌ្ឍ​បណ្ដាញ Network និង​ប្រព័ន្ធ​ភ្ជាប់​ទំនាក់ទំនង​សម្រាប់​សហគ្រាស​ខ្នាតតូច​និង​មធ្យម​របស់​ថៃ​ហៅ​កាត់​ថា SME​។​

​    ​លោក Werachon និយាយថា​ការរួមចំណែក​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​សហគ្រាស​ខ្នាតតូច​និង​មធ្យម​របស់​ថៃ និង​ក្រុមហ៊ុន Alibaba Group ដែលជា​អ្នកវិនិយោគ​។​

​    ​លោក Jack Ma បាន​ប្រាប់​នាយករដ្ឋមន្ត្រី​ថា​ការផ្ដោត​សំខាន់​របស់ SME គឺ​ស្របគ្នា​ជាមួយ​សកម្មភាព​របស់​ក្រុមហ៊ុន Alibaba ហើយ​យុគ​សម័យថ្មី​នៃ​ផលិតកម្ម និង​ហិរញ្ញវត្ថុ​នឹង​មកដល់​ក្នុងពេល​បី​ទសវត្សរ៍​ទៀត​។ លោក Werachon បានដកស្រង់​សម្ដី​លោក Jack Ma ថា សង្គម​នានា​នឹង​រីកចម្រើន​មិនមែន​ដោយសារ​ប្រភព​ថាមពល​ទេ តែ​ដោយ​ទិន្នន័យ​។​

​    ​មហាសេដ្ឋី​ចិនរូបនេះក៏​បានស្នើ​ថៃ​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​ដឹក​ជ​ញ្ចូ​ន និង​ប្រព័ន្ធ​បង់ប្រាក់​របស់ Alibaba ដើម្បី​នាំចេញ​អង្ករ​និង​ផ្លែឈើ​រួមទាំង​ធូ​រេ​ន​ទៅ​ប្រទេស​ចិន និង បណ្ដាល​ប្រទេស​អាស៊ីអាគ្នេយ៍​។

​    ​ហើយ​គាត់​ក៏ត្រូវបាន​ដកស្រង់​សម្ដី​ទៀតថា​ប្រព័ន្ធ Alitrip របស់ Alibaba អាច​ជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍​ថៃ និង​គាំទ្រ​ដល់​អ្នកទេសចរ​ចិន​រាប់លាន​នាក់​ឱ្យចូល​មក​ថៃ​រៀងរាល់ឆ្នាំ​៕

ប្រភព៖ BangkokPost

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់