adverise with khmeread 14274588 1053029404811974 1776924839 o

ទាហាន ៣០៣ ម្នាក់របួស​ធ្ងន់​​នៅ​ខេត្តកោះកុង​ ​បណ្ដាលមកពី​រំ​សៀវ​កែច្នៃ ​(មានវីដេអូ)

    កោះកុង​ ៖ មានករណីទាហាន​303​ម្នាក់យក​រំ​សៀវ​មក​កែច្នៃ​បណ្ដាលឱ្យ​ផ្ទះ​រងរបួស​ធ្ងន់​កាលពី​ថ្ងៃទី​០៦ ​ខែកញ្ញា ​ឆ្នាំ​២០១៦។

    ប៉ូលិសនិយាយថា ជនរងគ្រោះ​ឈ្មោះ ស៊ុន​ សំណាង រស់នៅ​ភូមិ​តា​មួន ឃុំ​ចាំ​យាម ស្រុក​មណ្ឌលសីមា ​ខេត្តកោះកុង​ ហើយមានប្រពន្ធ​ឈ្មោះ​ អោ ស្រី​រដ្ន រស់នៅរស់នៅ​ភូមិ​តា​មួន ឃុំ​ចាំ​យាម ស្រុក​មណ្ឌលសីមា ​ខេត្តកោះកុង​​។ ស្រ្តីជាប្រពន្ធបាន​រៀប​រាប់ទាំង​ទឹកភ្នែកថា ប្ដី​របស់គាត់​បាន​យក​គ្រាប់​និង​រំ​សៀវ​មក​កែច្នៃ​មិនដឹង​ធ្វើ​អ្វី​ទេ​ស្រាប់តែ​ផ្ទុះ​ឆេះ​របួស​ពេញ​ខ្លួន​ទៅ​។

​    ក្នុង​ថ្ងៃទី​០៦ ​ខែកញ្ញា ​ឆ្នាំ២០១៦​នេះ​ដដែល ​ក៏​ឃើញ​វត្ត​មាន​លោក​អភិបាលរង​ខេត្ត​ ចុះ​សួរ​សុខទុក្ខ​ដល់​មន្ទីរពេទ្យ​ខេត្ត​ដែរ​ និងជួយ​រំលែក​ទុកជា​និច្ច​ជា​កាល​ពិតជា​គំរូ​ដ៏​ល្អ​សំរាប់​ថ្នាក់ដឹកនាំ​ដ៏ទៃទៀត​៕​

 

adverise with khmeread

មតិយោបល់