1

ឃាត់ខ្លួនយុវជនពីរនាក់ សង្ស័យជាមុខសញ្ញាប្លន់ ថែមទាំងមានកាំភ្លើងខ្លី​១​ដើមជាប់ខ្លួន

    ​ភ្នំពេញ​ ៖មានករណីដេញឃាត់ខ្លួនជនសង្ស័យពីរដែលជាមុខសញ្ញាប្លន់ និង​ជួញដូរគ្រឿងញៀន​ ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៣ និង​២៥​នាទី​រសៀល​ ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ត្រង់ចំណុច​ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​    ប៉ូលិសនិយាយថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទី​១.​ឈ្មោះ ធូ រិ​ន អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុកកំណើតនៅ​ភូមិ​ព្យា ស្រុក​សំរោង ខេត្តតាកែវ រីឯជនសង្ស័យ​ម្នាក់ទៀត​មិនទាន់​ស្គាល់​អត្តសញ្ញាណ ជនសង្ស័យ​ទាំង​២​នាក់​ធ្វើដំណើរ​ដោយម៉ូតូឌ្រី​ម​ស៊េរី​០១៦ ​ស្លាក​លេខ ​1FZ9277 ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើងក្នុង​ល្បឿន​លឿន ​និង​មានការ​ផិត​ភ័យ​ពី​សមត្ថកិច្ច​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ដែល​ចត​ស្ងៀម​ក៏​ដួល​ជ្រុះ​កាំភ្លើង​ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង​។​

    វត្ថុតាងដែលដកហូតរួមាន៖ កាំភ្លើង​ម៉ាក​k54១​ដើម ​និង​ថ្នាំញៀន​១​កញ្ចប់​ធំ។

​    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូនទៅ​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សាកសួរ​៕​

មតិយោបល់