14199749 1193440914032913 7080338317323249250 n

មានការ​បំផ្ទុះ​គ្រាប់បែក​របួស​៣​នាក់នៅបឹងកេងកងក្នុងនោះមានជនជាតិឥណ្ឌាម្នាក់ផងដែរ​

    ភ្នំពេញ​ ៖ មាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន នៅវេលា​ម៉ោង៧ ​និង​៤០​នាទី​ដែល​ការ​បំផ្ទុះ​នេះ បណ្តាល​ឱ្យមនុស្ស​របួស ៣​នាក់ មាន​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ បុរស​ខ្មែរ​ម្នាក់ ស្ត្រី​ខ្មែរ​ម្នាក់ ​និង​បែក​កញ្ចក់​រថយន្ត​ជាច្រើន​ទៀត​។​

    ភ្លាមនោះ​មាន​រថយន្ត​សង្គ្រោះបន្ទាន់​ជាច្រើន​គ្រឿង ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ ខណៈដែល​ផ្លូវ​លេខ​១៦៣ ត្រូវបាន​សមត្ថកិច្ច​បិទចរាចរណ៍​ទាំងស្រុង​។​

    ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​នៅ​ម៉ោង៨​យប់​នេះ​។​

    គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​នៅឡើយ​ទេ​៕​

 

មតិយោបល់