adverise with khmeread Untitled 1

ព័ត៌មាន​បន្ថែម​ស្តីពី​ការ​បំផ្ទុះ​គ្រាប់បែក​៖ តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​អាចជា​ករណី​គំនុំ​

    ​ភ្នំពេញ​៖ ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ខណ្ឌចំការមន បណ្តាលអោយ​មនុស្ស​ប្រុស​ស្រី​៣​នាក់​រងរបួស និង​រថយន្ត​៣​គ្រឿង​រង​ការខូចខាត ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ ៧​និង​៤០​នាទី ថ្ងៃទី​៦​កញ្ញា​នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។​

​    ​ក្រោយពី​កើតហេតុ​ភ្លាមៗ​គេ​បានឃើញ​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​អន្តរាគមន៍​និង​ហុំ​ព័ទ្ធ​ចំណុចកើតហេតុ​ខាងលើ ដើម្បី​ពិនិត្យ​ជុំវិញ​កន្លែងកើតហេតុ​។​

​    ​បើតាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​១​គ្រឿង​បើក​ឌុប​គ្នា​២​នាក់ បាន​បើក​មក​អែប​រថយន្ត​ម៉ាក​លុច​ស៊ី​អា​អ៊ិ​ច​៣០០​ពណ៌​សរ​បានធ្វើ​សកម្មភាព​បោះ​គ្រាប់បែក​ចូល​ក្រោម​កង់​រថយន្ត​បណ្តាលអោយ​ផ្ទុះ ប៉ុន្តែ​មិន​បណ្តាលអោយ​អ្នកបើករថយន្ត​រងរ​បួស​នោះទេ​។

​    ​ក្នុងពេល​ហេតុការណ៍​នេះ គឺ​បែរជា​បណ្តាលអោយ​អ្នកធ្វើដំណើរ​តាមផ្លូវ​រងរបួស​ស្រាល​៣​នាក់​។ សមត្ថកិច្ច​បាន​ប្រាប់​ព័ត៌មាន​បឋម​ថា ជនរងគ្រោះ​ទាំង​៣ គឺមាន​បុរស​២​នាក់​ជា​ជនបរទេស ឥណ្ឌា​ម្នាក់ វៀត​ណា​ម្នាក់ និង​នារី​ខ្មែ​ម្នាក់ ។ សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​ជនជាតិ​ឥណ្ឌា​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្សី និង​២​នាក់​ទៀត​នៅ​ពេ​ទ្រ​កាល់​ម៉ែត្រ ។ រថយន្ត​ដែល​រង​ការខូចខាត​មាន​៣​គ្រឿង ទី​១​រថយន្ត​វី​ហ្គោ ពណ៌​ស ភ្នំពេញ AI 6775 ទី​២​លុច​សិស​៣៣០ ពណ៌​ស ភ្នំពេញ​២U 7352 និង​ទី​៣ តា​កូ​ម៉ា ២Y 7136 ។ សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជា​ករណី​គំនុំ ។ 

​    ​ដោយឡែក​នៅពេលនេះ​កងកម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លូនសាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​ទៅធ្វើ​ការសាកសួរ​ ដើម្បី​ងាយស្រួល​និង​កំណត់​មុខសញ្ញា​និង​ចាប់​ជនសង្ស័យ​យកមក​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​    ​ចំណែក​ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ​ទាំងអស់​ក្រោយពី​កើតហេតុ​ត្រូវបាន​រថយន្ត​មក​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

adverise with khmeread

មតិយោបល់