adverise with khmeread 14218406 1053102198138028 1173855699 n

ជិត​ដល់​ថ្ងៃ​កាន់បិណ្ឌ​កូន​រមិលគុណ​វាយ​ឪពុក​បង្កើត​បែកក្បាលក្រោមឥទ្ធិពលគ្រឿងស្រវឹង

    ​កណ្ដាល ៖ មាន​ករណី​ហិង្សា​ចេតនា​កូន​វាយ​ឪពុក​បង្កើត​នៅ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦​ វេលា​ម៉ោង​១៦ ​និង​៣០​នាទី​នៅ​ក្នុងភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ប៉ូលិសនិយាយថា ​ជនរងគ្រោះ​ឈ្មោះ​ ស ម៉ៅ ​ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ (​ខ្មែរ​)​ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល​ (​ត្រូវជាឪ​ពុក​បង្កើត​ជនល្មើស​)។

    ជនល្មើស​ឈ្មោះ ​ស សុជាតិ​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ (​ខ្មែរ​)​មុខរបរមិន​ពិត មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​(​កូនបង្កើត​ជនរងគ្រោះ​)​។​

    ​នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ​ជនល្មើស​ខាង​ ដែល​ត្រូវជា​កូនបង្កើត ​(​ជនរងគ្រោះ​) ស្រវឹងស្រា​បានមក​សួរ​ជនរងគ្រោះ (​ដែល​ត្រូវជា​ឳ​ពុកបង្កើត​)​ ថា ​"ពុក​មានអី​ស៊ីអត់" រួច​ជនរងគ្រោះ​បាន​ឆ្លើយថា​អស់ហើយ ភ្លាមនោះ​ជនល្មើស​បាន​ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក រួច​ជនល្មើស​ហើយបានយក​ដំបង​ឈើ​ក្ដ​ល់​ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ​ប៉ុនកដៃ​មនុស្ស​ចាស់​វាយ​ក្បាល​ជនរងគ្រោះ​ បណ្ដាលឱ្យ​បែក​ហូរឈាម។ 

    បន្ទាប់មក​ជនរងគ្រោះ​បានមក​ដាក់​ពា​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គី ក្រោយពី​ទទួល​ពាក្យបណ្ដឹង​រួច រួចកម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនល្មើស​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់