adverise with khmeread 1

នារី​វ័យ​ជំទង់​អូស្ត្រាលី​ម្នាក់​ខាត​ឡាន​អស់​មួយគ្រឿង​ដោយសារ​ពីងពាង​មួយ​ក្បាល​

    ​យោងតាម​វេ​ប​សាយ​អូស្ត្រាលី The Daily Telegraph បានឱ្យដឹងថា ក្មេងស្រី​ជំទង់​វ័យ ១៨ ឆ្នាំ​ម្នាក់​មកពី​ទីក្រុង​ស៊ីដនី បាន​កំពុង​អង្គុយ​បើកឡាន​នៅពេលដែល​ពីងពាង​មួយ​ក្បាល​បាន​ធ្លាក់​ចេញពី​ដំបូល​ឡាន​ហើយ​មក​ទំ​លើ​នាង​។ នៅពេលនោះ នាង​ក៏​ប្រញាប់ប្រញាល់​ចេញពី​ឡាន​ដើម្បី​បោស​ពីងពាង​ចេញពី​ខ្លួន​។​

​    ​ខណៈ​នាង​កំពុង​បំបោ​ស​ខ្លួន ឡាន​របស់​នាង​ចាប់ផ្តើម​រំកិល​ទៅមុខ​យឺតៗ ហើយក៏​ធ្លាក់ទឹក​តែម្តង​។ សាក្សី​ម្នាក់​បាន​និយាយថា "​ឡាន​នោះ​ធ្លាក់ទឹក​មើលទៅ​ដូច​រូប​ភាពយឺតៗ​ក្នុង​កុន​អ៊ីចឹង​"​។​

​    ​នៅពេលដែល​ប៉ូលិស​បានមក​ដល់​កន្លែង​កើតហេតុ ឡាន​បាន​ធ្លាក់ចូល​ទឹកទន្លេ​បាត់ទៅហើយៗ​ក្រុម​ជំនាញ​ក៏បាន​ស្ទូច​ឡាន​នេះ​ចេញពី​ទឹក​។ បន្ទាប់ពី​ទុកចោល​ប៉ុន្មាន​ម៉ោង រថយន្ត​នោះ​ក៏​វិល​មក​សភាព​ដូចដើម​។​

​    ​ទោះយ៉ាងណា ពីងពាង​មួយ​ក្បាល​នោះ​មិនបាន​ខាំ​នាង​ឡើយ​៕

adverise with khmeread
ប្រភព៖ Telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់