adverise with khmeread Untitled 1

ឡាន​ផ្លូវការ​របស់​វ្ល៉ា​ឌី​មៀរ ពូ​ទីន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់​សូ​ហ្វ័​រ​ឡាន​

    ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៦ កញ្ញា​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​ឡាន​ពីរ​បុក​គ្នា ដែល​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ឡាន BMW ពណ៌​ខ្មៅ​ផ្លូវការ​របស់លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​

​    ​ទោះយ៉ាងណា មេដឹកនាំ​រុស្ស៊ី​មិនបាន​ស្ថិតនៅក្នុង​ឡាន​នោះទេ នៅពេល​វា​បុក​នឹង​ឡាន​ដទៃទៀត​ដែល​កំពុង​ជិះ​លើផ្លូវ​បញ្ច្រាសទិស​គ្នា​។​

​    ​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព​ដែល​ថត​បាន​ពី​វិថី Kutuzovsky Avenue នៅក្នុង​រដ្ឋធានី​មូ​ស្គូ បានបង្ហាញ​ពី​របៀប​ដែល​ឡាន Mercedes មួយគ្រឿង​ប៉ះគ្នា​ជាមួយ​រថយន្ត​របស់លោក​ពូ​ទីន​។​

​    ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ក៏បាន​និយាយ​ដែរ​ថា រថយន្ត​នោះបាន​បើកបរ​ដោយ​សូ​ហ្វ័​រ​ឡាន​ជំនិត​របស់​លោកពូ​ទីន ហើយ​គាត់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ រថយន្ត​នោះបាន​ចុះបញ្ជី​ជា​ផ្លូវការ​ដែលជា​កម្មសិទ្ធិរ​បស់​ក្រុមប្រឹក្សា​សហព័ន្ធ ឬ ហៅថា សភា​ជាន់ខ្ពស់​រុស្ស៊ី​។ យ៉ាងណាក្តី​អ្នកបើកបរ​រូបនោះ​មិនបាន​បញ្ចេញ​ឈ្មោះ​នោះទេ ប៉ុន្តែ​មានការ​រាយការណ៍​ថា គាត់​មានបទពិសោធន៍​បើកឡាន​ដល់​ទៅ ៤០ ឆ្នាំ​ក្នុងនាម​ជា​មន្ត្រី​បើកបរ​ម្នាក់​។​

​    ​រីឯ​អ្នកបើកបរ​ឡាន Mercedes ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅពេល​ក្រុម​សង្គ្រោះបាន​មកដល់​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់