adverise with khmeread 1

គ្រាន់តែ​ត្រាំ​របស់​នេះ​ផឹក​ជាប្រចាំ​អាច​រក្សា​កម្រិត​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម សឹង​មិន​គួរឱ្យ​ជឿ​

    ​កម្រិត​ជាតិ​ស្ករ​និង​ខ្លាញ់​ខ្ពស់​ក្នុង​ឈាម​គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​មនុស្ស​ឃ្លាន​ខ្លាំង មាន​បញ្ហា​ក្រពះ ឬ​ឡើង​ទម្ងន់ និង​ពិបាក​គ្រប់គ្រង​រាងកាយ​ខ្លួនឯង​។​

​    ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​បង្កឡើង​ដោយសារ​របប​អាហារ​មិនមាន​សុខភាព​ល្អ ស្ត្រេ​ស​ហួសប្រមាណ រស់នៅ​សុខ​ស្រួល​ពេក (​ដេកស៊ី​មិន​ហាត់ប្រាណ​) ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​។​ល​។​

​    ​* រោគសញ្ញា​ជាតិ​ស្ករ​ច្រើន​ក្នុង​ឈាម​៖
​    ​- ស្ងួត​មាត់​
​    ​- មាន​អារម្មណ៍​ស្រេកទឹក​គ្រប់ពេល​
​    ​- មាន​បញ្ហា​ក្រពះ​
​    ​- ងាប់​លិង្គ​
​    ​- ស្នាម​ដាច់រយះ ជាសះស្បើយ​យឺត​
​    ​- មាន​អារម្មណ៍​ឃ្លាន​គ្រប់ពេល​
​    ​- ស្បែក​ស្ងួត និង​កន្ទួល​រមាស់​
​    ​- នោម​ញឹក និង​រាគ​នោម​ពេលយប់​
​    ​- ពិបាក​ផ្ដោតអារម្មណ៍​
​    ​- បញ្ហា​សរសៃប្រសាទ​
​    ​- មី​ញ៉ូ​ប​
​    ​- ឆ្លង​មេរោគ​
​    ​- ឡើង​ទម្ងន់​
​    ​- អស់កម្លាំង​ល្ហិតល្ហៃ ឬ​ហត់​ហួសប្រមាណ​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹក ១ លីត្រ​
​    ​- ឈើអែម ៤ ដុំ​

​    ​* របៀប​ធ្វើ​
​    ​ដាំទឹក​ឱ្យ​ពុះ​រួច​ដាក់​ឈើអែម​ចូល បន្ទាប់មក​ទុកឱ្យ​ត្រជាក់​រក្សាទុក​ក្នុង​ទូទឹកកក​រយៈពេល ៥ ថ្ងៃ​។ បន្ទាប់មក​ត្រូវ​ពិសា​ក្នុង​កម្រិត ១០០ មិ​ល្លី​លីត្រ​រាល់​ព្រឹក​ពោះ​ទទេរ​។ ផឹក​រហូតដល់​ទាល់តែ​អស់ រួច​សម្រាក ២ សប្ដាហ៍​សឹម​ប្រើប្រាស់​ទៀត​។ ផឹក​វា​ហើយ​អាចជួយ​ដល់​សុខភាព​រួម​ច្រើន​ទៀតផង​ដែរ ក្រៅពី​រក្សា​កម្រិត​ជាតិ​ស្ករ​និង​ខ្លាញ់​ក្នុង​ឈាម​៕

adverise with khmeread
ប្រភព៖ guideforhealthylifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់