adverise with khmeread 1

មុននឹង​ផ្តាច់ទំនាក់ទំនង​ស្នេហា ដាច់ខាត​ត្រូវធ្វើ​រឿង​ទាំង ៥ នេះ​សិន​!

    ​ការផ្តាច់​ទំនាក់ទំនង​ស្នេហា​មិនមែនជា​រឿង​ងាយស្រួល​ទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ដាច់ខាត​ត្រូវតែ​ផ្តាច់ទំនាក់ទំនង អ្នក​ត្រូវ​អាន ៥ ចំណុច​នេះ​សិន ដើម្បី​បន្ថយ​ផលប៉ះពាល់​ពី​ការសម្រេចចិត្ត​នេះ​។ 

​    ​១. ត្រូវ​ច្បាស់​ថា ការសម្រេចចិត្ត​ធ្វើឡើង​ដោយ​មនសិការ មិនមែន​ផ្អែកលើ​កំហឹង​ទេ​
​    ​ពេល​អ្នកមាន​បញ្ហា​រកាំ​រ​កូ​ស ចូរ​កុំ​សម្រេចចិត្ត​បញ្ចប់​ទំនាក់ទំនង​ភ្លាមៗ​ដោយសារតែ​អារម្មណ៍​ខឹងច្រឡោត​ឱ្យសោះ ត្រូវ​ប្រាកដថា​អ្នកសម្រេចចិត្ត​ផ្អែកលើ​មនសិការ​។ 

​    ​២. ដាច់ខាត​មិនត្រូវ​បន្ទោស​ដៃគូ​ខ្លួនឯង​ជាដាច់ខាត ពេល​សម្រេចចិត្ត​បែក​គ្នា​
​    ​ដៃគូ​ទាំងពីរ​មាន​ទំនួល​ខុសត្រូវ​ស្មើគ្នា​ក្នុងការ​ថែរក្សា​ទំនាក់ទំនង​ឱ្យ​គង់វង្ស​។ ប្រសិនបើ​អ្នក​បែក​គ្នា ហើយ​ស្តីបន្ទោស​ទៅលើ​ដៃគូ ដូច្នេះ​នៅពេល​អនាគត អ្នក​ក៏​គង់តែ​បែក​ជាមួយ​អ្នកថ្មី​ដែរ ព្រោះ​អ្នក​មិនដែល​ទទួលខុស​ត្រូវចំ​ពោះ​ទង្វើ​របស់​អ្នក ដែល​ឈានទៅរក​ផ្លូវបំបែក​នេះ​។ ការទទួលស្គាល់​កំហុស​ខ្លួនឯង ជួនកាល​ជា​វិធី​មួយ​នាំទៅរក​ការផ្សះផ្សា​មុខរបួស​យ៉ាង​ពូកែ​ផងដែរ មិនត្រូវ​មើលរំលង​ចំណុច​នេះ​ទេ​។  

​    ​៣. ត្រូវ​ស្តាប់​ខ្លួនឯង​ឱ្យបាន​ច្រើនជាង​ស្តាប់​សំដី​អ្នកដទៃ​រាប់ទាំង​សាច់ញាតិ​បងប្អូន​
​    ​ប្រសិនបើ​អ្នក​មានរឿង​រកាំរកូស ដំណោះស្រាយ​មិនចាំបាច់​ទាល់តែ​លែងលះ​នោះទេ អ្នក​អាច​រក​វិធី​ផ្សេង​មក​ដោះស្រាយ បើទោះបីជា​វិធី​ទាំងនោះ​បរាជ័យ​រាប់រយ​ដង​ក៏ដោយ​។ ការ​ស្តាប់​យោបល់​ពី​អ្នកដទៃ រាប់ទាំង​មិត្តភក្តិ បងប្អូន និង​ឪពុក​ម្តាយបង្កើត គឺ​បានត្រឹមតែ​ធ្វើឱ្យ​ចិត្ត​របស់​អ្នក​ច្របូកច្របល់ ហើយ​ធ្វើការ​សម្រេចចិត្ត​មិន​សមបំណង​ខ្លួនឯង​ប៉ុណ្ណោះ​។ ពេល​ឈានដល់​ដំណាក់កាល​នេះ គ្មាន​នរណាម្នាក់​គួរឱ្យ​ទុកចិត្ត​ជាង​ការសម្រេចចិត្ត​ផ្អែកលើ​អារម្មណ៍​ក្នុង​ខ្លួន​របស់លោក​អ្នក​នោះទេ​។ 

​    ​៤. គិតពី​រឿង​ល្អ​បំផុត​ដែល​អ្នក​មិនអាច​អត់​បាន​ពី​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​
​    ​ប្រសិនបើ​អ្នកមាន​កូន អ្នកនឹង​នៅតែមាន​ទំនាក់ទំនង​ជាមួយ​អតីត​ប្តី​របស់​អ្នក​ដដែល ព្រោះ​សាច់ឈាម​មិនអាច​កាត់ផ្តាច់​ចេញពី​គ្នា​បានទេ​។ ដូច្នេះ ត្រូវ​គិតពី​កូនៗ​របស់​អ្នកជា​សំខាន់ មិនអាច​បំផ្លាញ​អនាគត​ពួកគេ​ដោយសារតែ​អ្នក​និង​ដៃគូ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ទេ​។ គិតបែបនេះ​នឹង​ជួយ​ឱ្យ​អ្នករក​វិធី​ផ្សះផ្សា​ទំនាក់ទំនង​បែកបាក់​បន្តិច​ម្តងៗ និង​ចុងក្រោយ​អាច​ជានា​គ្នា​វិញ​ក៏​ថា​បាន​។ 

​    ​៥. កុំ​សង្ឃឹមថា​អត់​ពី​ដៃគូ​ចាស់​ទៅ នឹង​រកបាន​ដៃគូ​ល្អប្រសើរ​ជាង​នេះ​
​    ​ការគិត​បែបនេះ​គឺ​ងាយស្រួល​ណាស់ ប៉ុន្តែ​ក្រោយ​លែងលះ​ស្វាមី​រួច លោកអ្នក​មិន​ខុស​អី​ពី​ផ្កា​ស្រពោន​នោះទេ ហើយ​ការដែល​គិតថា​ខ្លួនឯង​នឹង​អាច​រក​អ្នក​ល្អ​ជាង និង​ប្រសើរ​ជាង គឺមាន​ភាគរយ​តិចតួច​បំផុត​។ គិតដល់​ចំណុច​នេះ លោកអ្នក​នឹងមិន​ប្រថុយ​យក​ជីវិត​ទៅ​បោះចោល​ធុងសំរាម​នោះឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់