adverise with khmeread Untitled 1

ម្តាយ​ជា​អត្ត​ព​លិ​ក​ម្នាក់​បោះបង់​កូនស្រី​ពិការ​ជើង​ទាំង​នៅ​តូច​! ១៦ ឆ្នាំក្រោយ​ម្តាយ​រូបនោះ​បានដឹង​រឿង​គួរឱ្យភ្ញាក់ផ្អើល​ពី​កូន​នោះ​

    ​នាង Jennifer កើត​ដោយ​គ្មាន​ជើង​ទាំងពីរ ហើយ​ម្ដាយ​នាង​បាន​សម្រេចចិត្ត​ចាកចោល​នាង ដោយសារ​នាង​ដែលជា​អត្ត​ព​លិ​ក​មួយរូប​មិនអាច​ស៊ូទ្រាំ​ចិញ្ចឹម​កូន​ដែល​ពិការ​ជើង​បានទេ​។ សំណាងល្អ​ប្ដី​ប្រពន្ធ​មួយគូ​នៅ​រដ្ឋ Illinios បានសម្រេច​ចិត្ត​យក​កូន​ពិការ​នោះមក​ចិញ្ចឹម​បីបាច់​ថែរក្សា​ដូច​កូន​ផ្ទាល់ខ្លួន​។​

​    ​ពួកគេ​ជានិច្ចកាល​តែងតែ​ផ្ដល់​កម្លាំងចិត្ត​ដល់​នាង​ដើម្បីឱ្យ​នាង​សម្រេចសេចក្តី​ប្រាថ្នា​របស់​នាង​ដើម្បី​ក្លាយជា​អ្នកកីឡា​ដ៏​ជោគជ័យ​ម្នាក់​ទោះ​ពិការ​ជើង​ក៏ដោយ​។ ដោយសារ​កត្តា​នេះហើយ ទើប​នាង Jennifer ក្លាយជា​ជើងឯក​អត្តពលកម្ម នៅពេល​នាង​ធំ​ពេញវ័យ​។​

​    ​ក្រៅពី​ជា​អត្តពលកម្ម នាង​ក៏​ជា​កីឡាករ​លេង​បាល់បោះ និង Softball ផងដែរ​។ នាង Jennifer នៅពេល​នាង​អាយុ ១៦ ឆ្នាំ នាង​បាន​សួររក​ម្ដាយ​ឪពុក​បង្កើត​ពិតប្រាកដ​។ ម្ដាយចិញ្ចឹម​នាង​បាន​ប្រាប់​នាង​ថា ម្តាយបង្កើត​របស់​នាង​គឺជា​អត្ត​ព​លិ​ក​ល្បីល្បាញ​មួយរូប ដែលជា​តារា​ក្នុង​ដួងចិត្ត​នាង​គ្រប់​ពេលនោះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់