adverise with khmeread 1

ទម្លាប់​អាក្រក់ ៥ នេះ​ធ្វើឱ្យ​ភ្នែក​ឆាប់​ខូច តែ​យើង​នៅតែ​ធ្វើ​វា​រាល់ថ្ងៃ​

    ​តើ​អ្នកដឹង​ទេ​ថា​ពួកយើង​ទាំងអស់គ្នា​បង្កើត​ទម្លាប់​ប្រចាំថ្ងៃ​ដែល​ធ្វើឱ្យ​ភ្នែក​របស់​យើង​ឆាប់​ខូច​? ប្រសិនបើ​អ្នក​ចង់​រក្សា​ភ្នែក​របស់​អ្នកមាន​សុខ​ភាពល្អ​ត្រូវ​ចៀសវាង​ទម្លាប់​អាក្រក់​ទាំងនេះ​។​

​    ​១. អាន​ពេល​កំពុង​បើកបរ​ក្នុង​រថយន្ត​ឬ​ឡានក្រុង​
​    ​នៅពេល​យើង​កំពុង​ជិះ​លើ​រថយន្ត ហើយ​យើង​អាន​សៀវភៅ​មិនមែនជា​ជម្រើស​ល្អ​ទេ​។ ដៃ​យើង​នឹងមិន​នៅ​ស្ងៀម​ឡើយ ហើយ​ភ្នែក​របស់​យើង​នឹង​កម្រើក​តាម​ដៃ​នោះ បណ្ដាលឱ្យ​ភ្នែក​វិល​ចុះ​វិល​ឡើង​ទៅជា​ឈឺក្បាល និង​ព្រិល​ភ្នែក​។​

​    ​២. គេង​មិន​គ្រប់គ្រាន់​
​    ​កង្វះ​ការ​គេង​ធ្វើឱ្យ​ហើម​ភ្នែក និង​មាន​ស្នាម​ខ្មៅ​ក្រោម​ភ្នែក​។ ទម្លាប់​អាក្រក់​នេះ​ធ្វើឱ្យ​ខូច​ភ្នែក​អ្នក​បាន​។​

​    ​៣. មើល​រឿង​នៅលើ​កុំព្យូទ័រ​យួរដៃ ឬ​ថេប​ផ្លេ​ត​
​    ​ចង់​មើល​រឿង​នៅលើ​ឧបករណ៍​បែបនេះ​អ្នក​ត្រូវដាក់​ភ្នែក​ឱ្យបាន​ចម្ងាយ ៣០ សង់ទីម៉ែត្រ​។ ហើយ​អ្នក​មិនត្រូវ​មើល​មិន​ដាក់​ភ្នែក​លើ​ឧ​បរ​ណ៍​ទាំងនេះ​ទេ អ្នក​ត្រូវ​មើល​អ្វី​ផ្សេង​ក្រៅពី​កញ្ចក់​អេក្រង់​ទាំងនេះ​រយៈពេល ៥ នាទី​រាល់ពេល​កន្លះ​ម៉ោង​ម្ដង ប្រសិនបើ​អ្នក​មិន​ចង់​មាន​ភ្នែក​មី​ញ៉ូ​ប​។​

​    ​៤. ផលប៉ះពាល់​នៃ​ពន្លឺព្រះអាទិត្យ​ដោយ​មិន​ប្រើ​វ៉ែនតា​ការពារ​ពន្លឺ​
​    ​ត្រឹមតែ​ស្បែក ព្រះអាទិត្យ​ក៏​អាចធ្វើឱ្យ​ខ្មៅ​បានដែរ ចុះ​ទម្រាំ​ភ្នែក​ទៀត​? គួរ​មាន​វ៉ែនតា​ប្រើ​ម្នា​ក់មួយ​។​

​    ​៥. ព្រិច​ភ្នែក​តិច​ដង នៅពេល​នៅមុខ​កុំព្យូទ័រ​
​    ​ការដែល​បើកភ្នែក​មិន​ដាក់​សោះ​នៅមុខ​កញ្ចក់​អេក្រង់​កុំព្យូទ័រ គឺជា​ទម្លាប់​អាក្រក់​បំផុត ដែល​បណ្ដាលឱ្យ​ភ្នែក​ស្ងួត និង​រលាក​។ ជម្រើស​ល្អ​សម្រាប់​មនុស្ស​ប្រភេទ​នេះ គួរតែ​ទិញ​កញ្ចក់​ការពារ​ដាក់​ពីមុខ​អេក្រង់​ទើប​ល្អ​ប្រសិនបើ​អ្នក​មិន​ឧស្សាហ៍​ព្រិច​ភ្នែក​នៅមុខ​អេក្រង់​៕

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់