adverise with khmeread 1

នារី​គ្រប់រូប​រីករាយ​គ្រប់គ្នា​ពេល​ប្រើ​គ្រឿងផ្សំ​ពីរ​មុខ​នេះ ព្រោះ​អាច​ព្យាបាល​ស្នាម​សង្វា ស្នាម​ជ្រួញ ស្នាម​មុន បែក​ស្រកា និង​រលាក​ស្បែក​

    ​លោកអ្នក​ប្រហែលជា​បាន​ជ្រាប​រួចមកហើយ​អំពី​អត្ថប្រយោជន៍​របស់​ប្រទាល​កន្ទុយក្រពើ និង​ប្រេងដូង នៅពេល​និយាយ​ដល់​ការព្យាបាល​ស្បែក​ដូចជា​ស្នាម​សង្វា ស្នាម​ជ្រួញ ស្នាម​មុន បែក​ស្រកា និង​រលាក​ស្បែក​។ 

​    ​ប្រទាល​កន្ទុយក្រពើ និង​ប្រេងដូង​ជា​គ្រឿងផ្សំ​ពេញនិយម​ក្នុងចំណោម​ផលិតផល​ថែ​សម្រស់​គ្រប់​ប្រភេទ​។ គេ​អាច​ប្រើ​វា​ឆៅៗ​ក៏បាន ប៉ុន្តែ​តើ​លោកអ្នក​ធ្លាប់​គិត​អំពី​ការ​លាយ​គ្រឿងផ្សំ​ទាំងពីរ​ចូលគ្នា​ដែរ​ទេ​? 

​    ​ដោយសារ​ប្រទាល​កន្ទុយ​សម្បូរ​ជាតិ​ទឹក រីឯ​ប្រេងដូង​សម្បូរ​ជាតិ​ប្រេង ដូច្នេះ​វា​មិនអាច​លាយ​បញ្ចូល​គ្នា​បានទេ ប៉ុន្តែ​លោកអ្នក​អាចយ​កសាច់​ប្រទាល​កន្ទុយក្រពើ​មក​លាយ​ជាមួយ​ប្រេងដូង​បាន​។​

​    ​* រូបមន្ត​គ្រឿងផ្សំ​
​    ​- ប្រេងដូង ១/២ នៃ​ចានចង្កឹះ 
​    ​- សាច់​ប្រទាល​កន្ទុយក្រពើ ១/៣ នៃ​ចានចង្កឹះ​

​    ​* របៀប​ធ្វើ​
​    ​លាយ​ប្រេងដូង​ជាមួយ​ប្រទាល មិនចាំបាច់​យកទៅ​កម្តៅ​ទេ ព្រោះ​វា​នឹងរ​មួ​ត​ចូលគ្នា​ដោយ​ឯកឯង​។ យក​ល្អ​ក្រឡុក​វា​ក្នុង​ម៉ាស៊ីន ៥ ទៅ ១០ នាទី រហូត​វា​ចេញ​រាង​ដូច​ជែ​លលា​ប​ស្បែក​។ 

​    ​ច្រក​វា​ចូល​ដប​រក្សាទុក​នៅ​កន្លែង​ដែលមាន​សីតុណ្ហភាព​ល្មម មិន​ក្តៅ​ពេក​មិន​ត្រជាក់​ពេក​។ ជែ​ល​ធម្មជាតិ​នេះ​មាន​គុណភាព​រាប់​សប្តាហ៍​។ 

​    ​* របៀប​ប្រើ​
​    ​ប្រើ​វា​ដូច​ផលិត​ជែ​ល​ធម្មតា​ដែរ​។ ជែ​ល​នេះ​លាប​មាន​ប្រសិទ្ធភាព ពេល​ទើប​ងូតទឹក​ហើយ ព្រោះ​ស្បែក​នៅមាន​សំណើម​។ វា​ក៏​ជា​អ្នក​ជម្រះ​គ្រឿង​ផាត់មុខ​ដ៏​ពូកែ​ផងដែរ​៕ 

adverise with khmeread
ប្រភព៖ beautyandappearance

អ្នកនឹងចូលចិត្ត

មតិយោបល់