adverise with khmeread 14269275 1053564368091811 941411369 n

អាវុធហត្ថបី​ខេត្ត សហការគ្នាចាប់ឃាតករសម្លាប់មិត្តភក្តិខ្លួនឯងទៅ​តុលាការ​នៅ​ថ្ងៃស្អែក​

    កណ្តាល ​៖ ក្រោយពីធ្វើការ​ស្រាវជ្រាវ​អំពើ​ឃាតកម្ម​មួយ​កើតឡើង​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ នៅ​ជិត​ថ្នល់ទទឹង ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយ​អនុវត្តតាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​ជំនាញ​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយនឹង​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្តកណ្តាល អាវុធហត្ថ​ខេត្តកំពង់ស្ពឺ និង​អាវុធហត្ថ​ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។​

    ប៉ូលិសនិយាយថា​ជនរងគ្រោះ​មានឈ្មោះ វឿន វណ្ណៈ ហៅ វណ្ណ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្ម​សំណង់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​លែង ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

    ប៉ូលិសបន្តថា ​កម្លាំង​ជំនាញ​អាវុធហត្ថ​ បានធ្វើការ​ស្រាវជ្រាវ​​ ដោយ​អត់​ហ្មត់​ និង​យក​ទុកដាក់​រហូតដល់​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​ឆ្អឹង​ពស់ ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង ទើប​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ាន់ សុខ​ចាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ រស់នៅ​ផ្ទះ​ទល់មុខ​ឈាង​នឹង​ផ្ទះ​ជនរងគ្រោះ ស្ថិត​ក្នុងភូមិ​ត្រពាំង​លែង ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ 

    មន្ត្រី​ជំនាញ​អាវុធហត្ថ​បាន​ប្រាប់ថា នៅពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បានសម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយសារ​ជនរងគ្រោះ​ពេល​កំពុង​ផឹកស៊ី​ជាមួយគ្នា​និយាយ​មិន​ស្តាប់​ ហើយ​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ជនរងគ្រោះ​ធ្លាប់បាន​លូច​មាន់​ទា​របស់​ជនសង្ស័យ​ជាច្រើនលើក​មកហើយ ទើប​គេ​បញ្ចេញ​កំហឹង​ក្នុង​ពេលនេះ​តែម្តង​។​

    ប៉ូបន្តទៀតថា នៅ​យប់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៦ ជនសង្ស័យ (​ម៉ាន់ សុខ​ចាន់​) បាន​បបួល​ជនរងគ្រោះ​ទៅលេង​ផ្ទះ​ឪពុកធម៌​របស់ខ្លួន​ដែលមាន​ឈ្មោះ ស ខាន់ ហៅ តា​ញ៉ា​ញ់ នៅ​ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយ​ជនសង្ស័យ (​ម៉ាន់ សុខ​ចាន់​) បាន​យក​ទា​ពី​ផ្ទះមួយ​ក្បាល ​និង​បាន​ជំពាក់​ស្រា​បៀ​គេ​មួយ​កេះ​យកទៅ​ជាមួយ​ផង​។ ពេលទៅដល់​ភ្លាម​នាំគ្នា​ធ្វើ​ម្ហូប​ក្លែម ហើយ​អង្គុយ​ផឹក​មាន​គ្នា​ចំនួន​៥​នាក់​។ 

    លុះនៅពេល​ផឹក​ជិត​អស់​ស្រា​បៀរ ជនរងគ្រោះ​បាន​ទទូច​ឱ្យ​ជនសង្ស័យ (​ម៉ាន់ សុខ​ចាន់​) ជូន​ត្រឡប់មកផ្ទះ​វិញ ម្តង​ហើយ​ម្តងទៀត ព្រោះ​ដោយសារ​យប់​ជ្រៅ ក៏​ធ្វើឱ្យមាន​ការប្រើ​ពាក្យសម្តី​មិន​សមរម្យ​ដាក់គ្នា​។ ទោះជា​ម្ចាស់ផ្ទះ​និង​ជនសង្ស័យ​ឃាត់​ឱ្យនៅ​ដេក​យ៉ាងណា​ក៏​ជនរងគ្រោះ នៅតែចង់ទៅ​ផ្ទះ​ដដែល រួច​ក៏បាន​ដើរ​ចេញពីផ្ទះ​នោះ​តែម្នាក់ឯង សំដៅទៅ​ផ្លូវជាតិ​បំណង​ទៅផ្ទះ​វិញ​។ 

    ក្រោយពី​ជនរងគ្រោះ​បាន​ដើរចេញ​ទៅបាន​មួយសន្ទុះ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​តាម​ក្រោយ ហើយ​យក​ដំបង​ឫស្សី​មួយ​កំណាត់​សៀត​នឹង​ម៉ូតូ​ក្នុង​បំណង ទុក​វាយ​ជនរងគ្រោះ​ឱ្យ​រាងចាល ព្រោះ​និយាយ​មិន​ស្តាប់​គ្នា ហើយ​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ជនរងគ្រោះ ធ្លាប់បាន​លូច​មាន់​ទារ​បស់ ជនសង្ស័យ​ជាច្រើនលើក​មកហើយ ទើប​គេ​បញ្ចេញ​កំហឹង​ក្នុង​ពេលនេះ​តែម្តង​។ 

    ពេល​ជួប​រងគ្រោះ ជនសង្ស័យ​ក៏បាន​ហៅ​ជិះ​ម៉ូតូ​ជាមួយ លុះដល់​កន្លែង​កើត អ្នក​ទាំងពីរ​នាក់ ក៏​ចុះ​បទ​ជើង​តូច ឆ្លៀត​ឱកាសល្អ ជនសង្ស័យ ក៏​យក​ដំបង​ឫស្សី​វាយ​ជនរងគ្រោះ​ពីក្រោយ​តែម្តង រហូតដល់​ឃើញ​ជនរងគ្រោះ​សន្លប់​បាត់ស្មារតី ទើប​បោះ​ដំបង​ចោល​ហើយ ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​មក​ផ្ទះ​ឪពុកធម៌​វិញ​។ 

    ក្រោយពី​ដឹងថា​ប្រជាពលរដ្ឋ​បាន​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ជនសង្ស័យ​បាន​ឌុប​ឪពុកធម៌​របស់គេ​ទៅ​មើល ពេល​ដឹងថា​ជនរងគ្រោះ​ស្លាប់​គេ​ក៏​ហៅ​ឪពុកធម៌​មក​ផ្ទះ​វិញ រួច​បន្ត​សម្ងំ​នៅ​ទីនោះ​រហូតដល់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៦ ទើប​ជិះ​ម៉ូតូ​ទៅផ្ទះ​ឈ្មោះ កាន់ ភា ភេទ​ស្រី ត្រូវជា​ប្អូនថ្លៃ ភូមិ​ឆ្អឹង​ពស់ ឃុំ​ពងទឹក​ស្រុក​រំដួល ខេត្តស្វាយរៀង ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៥ ខែកញ្ញា តែម្តង​។​

​    បច្ចុប្បន្ន កម្លាំង​ជំនាញ​បាននឹងកំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃស្អែក​នេះ​៕

adverise with khmeread

មតិយោបល់