adverise with khmeread Song joong ki shin min ah

Song Joong Ki និង Shin Min Ah នឹងចូលរួមក្នុងកម្មវិធី Seoul Drama Awards 2016

          តារាភាពយន្ត Song Joong Ki និង​តារាស្រី Shin Min Ah ត្រូវបានបញ្ជាក់ ថា​​ នឹងចូលរួមជា​ភ្ញៀវក្នុងកម្មវិធី​ Seoul Drama Awards 2016។

          តារាទាំងពីរដួងនេះទទួលបានជោគជ័យក្នុង​​ការសម្តែងភាពយន្ត​នៅឆ្នាំ​នេះ​ដូច្នេះវាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ​ដែលតារាទាំងពីរត្រូវបាន​អញ្ជើញ​ទៅ​ចូល​រួមក្នុងពិធីនេះ។

          Song Joong Ki ទទួលបានប្រជាប្រិយភាពខ្លាំងតាម​រយៈ​ភាពយន្តរឿង “Descendants of the Sun” ​របស់ទូរទស្សន៍​ KBS ដែលមាន​ការ​គាំទ្រ​ខ្លាំង។​ បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ក្នុងភាព​យន្ត​នេះ តារាភាពយន្តរូបនេះបានប្រារព្វ​ពិធីជួបជុំអ្នកគាំទ្រនៅទូទាំងតំបន់​អាស៊ី​ហើយថ្មីៗនេះ Song Joong Ki ក៏កំពុង​ថតភាពយន្តថ្មីផងដែរ។

          ចំណែកឯតារាស្រី Shin Min Ah វិញ តាមរយះការសម្តែង​របស់នាងនៅ​ក្នុង​រឿង “Oh My Venus” នាង​បាន​ប្រែក្លាយ​ទៅជា​តួអង្គ​ពិសេស​មួយ។

          គណៈកម្មាធិការរៀបចំ​កម្មវិធី Seoul Drama Awards បាន​អះអាងថា តារា​ទាំងពីរ​រូបនេះ​បាន​ចូល​រួម​ចំណែក​ក្នុងការនាំមក​នូវក្តីស្រឡាញ់​ចំពោះ​វិស័យ​ភាព​យន្ត​កូរ៉េ​ និង​ក្លាយជា​តំណាង​តារា​កូរ៉េ​នៅក្នុងកម្មវិធី​ប្រគល់​ពាន​នេះ។​

          កម្មវិធី Seoul Drama Awards 2016​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨​ខែកញ្ញា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់