adverise with khmeread 14269408 1053565738091674 1483061048 n

ឃាត់ខ្លួនជនបរទេស៥នាក់បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍

    ភ្នំពេញ ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង ការិយាល័យ​អន្ដោប្រវេសន៍ សហការ​ជាមួយ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ត្រួតពិនិត្យ​ជនបរទេស​០១​គោលដៅ នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​០៦ព្រឹក ​នៅ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ២០១៦។

    ប៉ូលិសនិយាយថា ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន០៥នាក់ (ស្រីម្នាក់) ពីបទ​ចូល​ស្នាក់នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ខុសច្បាប់​។ 

    បច្ចុប្បន្ន ជនទាំង៥នាក់ត្រូវបានប្រគល់​ឱ្យ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍៕

 

adverise with khmeread

មតិយោបល់