adverise with khmeread Manuel pellegrini a39o5479 copy

លោក Pellegrini ដឹងច្បាស់ពីជោគវាសនារបស់ខ្លួននៅទឹកដី Etihad

លោក Manuel Pellegrini បាន​ទទួលស្គាល់ថា​មុខតំណែង​របស់គាត់​នៅ​ក្រុម Mancherster City នឹងត្រូវ​បានបញ្ចប់​​នៅ​ចុងរដូវ​កាល​នេះ ទោះ​ដឹកនាំ​ក្រុម​នេះ​ឱ្យ​លើក​ពាន Premier League ក៏ដោយ​។​

​គ្រូបង្វឹក​សញ្ជាតិ ឈី​លី មួយ​នេះ​បានដឹង​មុននេះ​ថា ទោះបីជា​គាត់​ឈ្នះ​ពាន ឬ​ច្រើនជាង​នេះ​ក៏ដោយ គាត់​នឹង​នៅតែ​មិនអាច​កំណត់​វាសនា​ខ្លួន​នៅ​ទឹកដី Etihad បានឡើយ​។​

​ក្រុម​អ្នកមាន​លំដាប់​សេដ្ឋី​អារ៉ាប់​មួយ​នេះ​បាន​ព្យាយាម​ទាក់ទង​លោក Pep Guardiola ដែល​ត្រៀម​នឹង​ចាក​ចេញពី​ក្រុម Bayern Munich នា​រដូវក្តៅ​នេះ​ជា​យូរយារ​ណាស់​មកហើយ​។ ហើយ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ក៏បាន​បញ្ជាក់​ពី​បំណង​ចង់​ផ្លាស់​ទី​ទៅ​ក្របខ័ណ្ឌ Premier League ដែល​បាន​ជំរុញ​ក្រុម​អ្នកមាន​មួយ​នេះ​ឲ្យ​មាន​ទឹកមាត់​លេប​លើសពី​ការរំពឹងទុក​បន្ថែមទៀត​៕

adverise with khmeread
ប្រភព៖ ថកស្ពត

មតិយោបល់