Christian Eriksen បានប្តេជ្ញាចិត្តផ្តល់ជូននូវអនាគតរបស់គាត់ទៅឱ្យមាន់ខ្នាយមាស Tottenham Hotspurs ដោយបានចុះហត្ថលេខានៅលើកុងត្រាថ្មីរយៈពេលបួនឆ្នាំជាមួយនឹងជើងខ្លាំងក្នុងលីកកំពូលអង់គ្លេស Premier League មួយនេះកាលពីថ្ងៃអង្គារ។
តារាបាល់ទាត់អន្តរជាតិដាណឺម៉ាកវ័យ ២៤ឆ្នាំរូបនេះ បានធ្វើដំណើរមកទឹកដី White Hart Lane ពីក្រុមហូឡង់ Ajax កាលពីឆ្នាំ២០១៣ ហើយគាត់បានក្លាយទៅជាចំណូលចិត្តរបស់ប្រិយមិត្តម្នាក់នៅក្នុងទឹកដីទីក្រុងឡុងដ៍ខាងជើងនេះ។
ក្នុងអំឡុងអាជីពរបស់គាត់នៅលើទឹកដីមាន់ខ្នាយមាស Eriksen បានបង្ហាញខ្លួនចំនួន ១៣៤លើកនៅក្នុងការប្រកួតប្រជែងទាំងអស់ និងបានសម្រេចគ្រាប់បាល់បានចំនួន ៣០គ្រាប់ផងដែរសម្រាប់ក្រុម៕
