adverise with khmeread 14247646 1053570251424556 944425528 o

បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀនបាន២នាក់នៅកំពត

    កំពត ៖ កម្លាំង​ជំនាញ​ខេត្ត​ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន នៅ​ចំណុច​វត្ត​សុខ​មនោ​រម្យ ស្ថិតក្នុង​ភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ កាលវេលា​ម៉ោង១០ និង១៣​នាទី នៅ​ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ​២០១៦។ 

    ប៉ូលិសនិយាយថា ​ជនសង្ស័យ​បានមានគ្នា​ចំនួន០២​នាក់៖​ ទី១.ឈ្មោះ ម៉េង ធី​អៀង អាយុ៣៧​ឆ្នាំ រស់នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង ទី២.ឈ្មោះ គឹម ចំណាប់ អាយុ៣០​ឆ្នាំ រស់នៅ​ស្រុកស្នួល ខេត្តក្រចេះ។ 

    វត្ថុតាងដកហូត​មាន៖ ថ្នាំញៀន​បាន ​ចំនួន០២​កញ្ចប់ (​តូច០១ និង​ធំ០១) ជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន ០១​គ្រឿង។

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

មតិយោបល់