ការប្រជែងដ៏គួរឱ្យចាប់អារម្មណ៍បំផុតក្នុងពិភពបាល់ទាត់បច្ចុប្បន្នរវាង Jose Mourinho និង Pep Guardiola នឹងត្រូវផ្ទុះឡើងក្នុងសប្តាហ៍នេះ ហើយការកើនឡើងនៃភាពតានតឹងដែលអាចកើតឡើងនៅក្នុងទីលានប្រកួត បានក្លាយផ្នែកមួយនៃផែនការរបស់ប៉ូលិសសម្រាប់គូប្រជែងយក្សប្រចាំទីក្រុង Manchester ទាំងពីរនេះ។
យោងតាមវេបសាយ DailyMail បានឱ្យដឹងថា មន្ត្រីស្ថិតក្នុងកាតព្វកិច្ចសម្រាប់ការពារក្នុងជំនួបរវាងក្លឹបយក្សនៅថ្ងៃសៅរ៍នេះនឹងត្រូវប្រាប់ឱ្យដឹងពីប្រវត្តិអរិភាពរបស់គ្រូបង្វឹកទាំងពីរ និងផលប៉ះពាល់ដែលអាចកើតឡើងចេញពីជម្លោះរវាងគ្រូបង្វឹកទាំងពីរ។
មន្ត្រីប៉ូលិសប្រហែលជា ៤០០នាក់ត្រូវបានរំពឹងថានឹងចូលខ្លួនបំពេញកត្វកិច្ចរបស់ពួកគេសម្រាប់ការប្រកួតនៅថ្ងៃទី ១០ខាងមុខ ហើយពួកគេនឹងទទួលបានការយល់ដឹងសង្ខេបខ្លីអំពីជម្លោះរវាង Mourinho/Guardiola ដែលមានតាំងពីសម័យពួកគេបានដឹកនាំគូសត្រូវស៊ីសាច់ហត់ឈាមគ្នា Real Madrid និង Barcelona៕
ប្រភព៖ DailyMail
