adverise with khmeread 1

Xavi និយាយថា Riyad Mahrez ល្អ​គ្រប់គ្រាន់​អាច​លេង​ឱ្យ Bareclona បាន ប៉ុន្តែ​សប្បាយចិត្ត​ដែល​គាត់​បន្ត​នៅ Leicester

​    ​វីរបុរស​ក្រុម​អ្នកមាន​បុណ្យ Barcelona បច្ចុប្បន្នកំពុង​លេង​ឱ្យ​ក្លឹប​នៅ​ប្រទេស​កាតា Xavi បាន​និយាយថា តារា​ឆ្នើម​របស់​ក្រុម​កញ្ជ្រោង Leicester City កីឡាករ Riyad Mahrez គឺមាន​លក្ខណៈសម្បត្តិ​ល្អ​គ្រប់គ្រាន់​ក្នុង​ការលេង​ជាមួយ​តារា​ឆ្នើម​របស់​ពិភពលោក​ដូចជា Neymar និង Lionel Messi ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អាល់​ហ្សេ​រី​វ័យ ២៥​ឆ្នាំ​រូបនេះ ត្រូវបានតែងតាំង​ជា​កីឡាករ​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ PFA ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League បន្ទាប់ពី​បាន​ដឹកនាំ Leicester ទៅកាន់​ការកាន់កាប់​តំណែង​ជើងឯក​កាលពី​រដូវ​កាល​មុន ហើយក៏​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការផ្ទេរ​ទៅកាន់​ទឹកដី Nou Camp ផងដែរ​។​

​    ​Xavi បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Shortlist ថា " Mahrez គឺមាន​លក្ខណៈសម្បត្តិ​ល្អ​គ្រប់គ្រាន់​ដើម្បី​លេង​ឱ្យ Barcelona ប៉ុន្តែ​ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​គាត់​បានសម្រេច​ចិត្ត​បន្ត​ស្នាក់នៅ​ជាមួយ Leicester "​។​

​    ​Xavi បាន​បន្តទៀតថា គាត់​គិតថា​វា​នឹង​ជា​រឿង​ដ៏​អកុសល​ក្នុងការ​ឃើញ Mahrez ចាក​ចេញពី​កញ្ជ្រោង មុន​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champions League ជា​លើកដំបូង​របស់​ពួកគេ​នឹង​ឈាន​មកដល់​នាពេលខាងមុខ​។​

​    ​គាត់​បាន​បញ្ជាក់ថា "​គាត់​ច្បាស់​ណាស់​ត្រូវតែមាន​ជម្រើស​ដ៏​ពិតប្រាកដ ប៉ុន្តែ​ប្រសិនបើ Leicester បាន​បាត់បង់​កីឡាករ​ដ៏​ល្អ​របស់​ពួកគេ បន្ទាប់ពី​សមិទ្ធផល​ដ៏​ធំ​មួយ វា​នឹង​ក្លាយទៅជា​រឿង​មួយ​ដ៏​អាម៉ាស់​បំផុត​។ វា​នឹង​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ក្នុងការ​ឃើញ​ពី​របៀប​របស់គាត់ និង Leicester បង្ហាញ​ក្នុង​តំបន់​អឺរ៉ុប​ក្នុង​រដូវ​កាល​នេះ​"៕

ប្រភព៖ DailyMail

adverise with khmeread

មតិយោបល់