adverise with khmeread 1

Nicklas Bendtner ជិត​មកលេង​នៅ​អង់គ្លេស​វិញ​ហើយ​ក្រោយ​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ជាមួយ Nottingham Forest

​    ​អតីត​តារា​ឆ្នើម​ប្រចាំ​ក្រុម​កាំភ្លើង​ធំ Arsenal កីឡាករ Nicklas Bendtner បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ត្រឡប់​មកកាន់​ទឹកដី​អង់គ្លេស​វិញ បន្ទាប់​បាន​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ចូលរួម​ជាមួយ​ក្រុម Nottingham Forest ។​

​    ​តារាបាល់ទាត់​សញ្ជាតិ​ដា​ណឺ​ម៉ាក​វ័យ ២៨​ឆ្នាំ​រូបនេះ បាន​ចរចា​កិច្ចសន្យា​នៅឯ​ទឹកដី City Ground កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ និង​បាន​ព្រមព្រៀងគ្នា​ចុះហត្ថលេខា​សម្រាប់​ក្លឹប​ដែល​មកពី​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ​អង់គ្លេស Championship ខណៈដែល​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹងត្រូវ​ប្រកាស​ក្នុង​ថ្ងៃ​ពុធ​នេះ​។​

​    ​Bendtner បានក្លាយ​ខ្លួន​ទៅជា​កីឡាករ​គ្មាន​តម្លៃ​ម្នាក់ ចាប់តាំងពី​គាត់​បាន​ចាក​ចេញពី​ក្រុម​លី​ក​កំពូល​អាល្លឺម៉ង់ Wolfsburg កាលពី​រដូវ​កាល​មុន ដែល​ធ្វើឱ្យ Nottingham មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ចុះហត្ថលេខា​ទទួល​គាត់​មកលេង​ក្នុង​ក្រុម​នៅ​ខាងក្រៅ​ទីផ្សារ​ដោះដូរ​ដែល​ត្រូវបាន​បិទ​កាលពី​សប្តាហ៍​មុននេះ​៕

ប្រភព៖ DailyMail

adverise with khmeread

មតិយោបល់