adverise with khmeread 14215599 1112859598800914 984211630 o

បុរសម្នាក់ជាប់ចោទ ពីបទប្រើប្រាស់សម្លៀកបំពាក់​ជាអាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈខុសច្បាប់

    កំពង់ចាម​ ៖ ករណី​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវសម្លៀកបំពាក់​ជាអាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ ត្រូវបាន​លោក សោ សុ​តា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ចាម បានចេញ​ដីកា​បង្គាប់​​ឱ្យ​ឃុំខ្លួន​លេខ​៥៣៩ ឃ.​ខ​ចុះ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ម្នាក់ ​ពី​ប​ទៈ​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សម្លៀកបំពាក់​ជាអាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ ដែល​ប្រព្រឹត្ត​កាល​ពីថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

​    ប៉ូលិសនិយាយ ជនជាប់ចោទ​ឈ្មោះ ពិន ថា​ត ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ សញ្ជាតិ​ខ្មែរ ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​បែក​អន្លូង ​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​
    
    បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ ទៅតាម​ប​ញ្ញ​តិ្ត​មាត្រា​៦១២​នៃ​ក្រមព្រហ្មទណ្ឌ​៕​

adverise with khmeread

មតិយោបល់