adverise with khmeread 1

​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ត្រូវ​ប្រជាជន​ប្រដាប់​ដោយ​ឆ្នាំងបាយ និង​ខ្ទះ​ឆា​ដេញតាម​ពេញ​ដងផ្លូវ​

​    ​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​ត្រូវបាន​ប្រជាជន​ប្រដេញ​តាម​ពីក្រោយ​នៅ​ផ្លូវ​មួយ​ក្នុង​ទីក្រុង​កា​រ៉ា​កាស បន្ទាប់ពី​ចូលរួម​ព្រឹត្តិការណ៍​នយោបាយ​មួយ​ក្នុងប្រទេស​នេះ ស្រប​ពេលដែល​ក្រុមអ្នកតវ៉ា​អំពាវនាវ​ឱ្យ​គាត់​ចុះ​ចេញពី​តំណែង​។​

​    ​លោក​ប្រធានាធិបតី Nicolas Maduro បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នយោបាយ​ជា​ទម្លាប់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហើយ​គាត់​បាន​ជួបប្រទះ​ក្រុមអ្នកតវ៉ា​ខឹងសម្បា​យ៉ាងច្រើន​ដោយមាន​ទាំង​ឆ្នាំ​បាយ​និង​ខ្ទះ​ឆា​គោះ​លាន់​ទ្រហឹង និង​បាន​ស្រែកថា "​យើង​ឃ្លាន​ណាស់ យើង​ឃ្លាន​ណាស់​"​។​

​    ​រឿងនេះ​បានកើត​ឡើង​បន្ទាប់ពី​ជនជាតិ​វេ​ណេ​ស៊ុយ​អេ​ឡា​ក្រលំបាក​មួយចំនួន​បាន​លួច​ចូលក្នុង​សួនសត្វ ហើយ​សម្លាប់សត្វ​សេះ​ដើម្បី​យក​សាច់​ស៊ី ខណៈ​វិបត្តិ​សេដ្ឋកិច្ច​ប្រទេសជាតិ​កំពុង​ធ្វើឱ្យ​ប្រជាជាតិ​អត់ឃ្លាន​។​

​    ​នៅក្នុង​វីដេអូ​មួយ លោក​ប្រធានាធិបតី Maduro ព្យាយាម​បន្ថយ​កំហឹង​ហ្វូងមនុស្ស​ដោយ​ដើរ​នៅក្នុង​ហ្វូង​ប្រជាជន ប៉ុន្តែ​គាត់​ត្រូវបាន​ក្រុមអ្នកតវ៉ា​ស្រែក​ដាក់​ឥត​ប្រណី និង​តាម​ពេញ​ផ្លូវ​។​

​    ​សកម្មជន​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា ក្រុម​សន្តិសុខ​វេ​ណេ​ស៊ុយ​អេ​ឡា​បាន​ចាប់ខ្លួន​មនុស្ស​ច្រើនជាង ៣០ នាក់​នៅលើ​កោះ Margarita ដោយសារ​ឆាឆៅ​លោក  Maduro ក្នុង​អ្វីដែល​មើលទៅ​ជាការ​តតាំង​របស់​សាធារណជន​ជាមួយ​លោក​ប្រធានាធិបតី​បាត់​ប្រជាប្រិយភាព​រូបនេះ​។​

​    ​ចាប់តាំងពី​យកឈ្នះ​លើ​លោក Hugo Chavez ដ៏​ប្រផុត​ប្រ​ផោ​យ​ក្នុងការ​បោះឆ្នោតជាតិ​កាលពី​ឆ្នាំ ២០១៣ ប្រជាប្រិយភាព​របស់លោក Maduro បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​។ បក្សប្រឆាំង​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ការតវ៉ា​បាន​ទាក់ទាញ​ការចូលរួម​ពី​មនុស្ស​ជាង​មួយ​លាន​នាក់​ដែល​នេះ​ទំនងជា​បាតុកម្ម​ដ៏​ធំ​ជាង​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ​៕

ប្រភព៖ DailyMail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់