adverise with khmeread Bragi dash 7

សង្ស័យ Apple ប្រកាស​ផលិតផល​ថ្មី ២ ទៀត​ភ្ជាប់​ជាមួយ iPhone 7 នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​នៅ​អាមេរិក​

​    ​កាលពី​ថ្ងៃ​អង្គារ មេធាវី​ការពារ​ម៉ាក​ផលិតផល លោក Brian Conroy បានចេញ​ផ្សាយ​ភ័ស្ដុតាង​ថ្មី​អំពី​ម៉ាក​ផលិតផល​ថ្មី ដែល​ក្រុមហ៊ុន Apple អាច​នឹង​ចេញ​ប្រើ​សម្រាប់​ផលិតផល​ចេញ​ថ្មី​របស់ខ្លួន​។​

​    ​ភស្តុតាង​នោះ​បង្ហាញ​អំពី​ម៉ាស៊ីន Iris Engine និង​សំបក Airpods Case ជាហេតុ​នាំឱ្យមាន​ការរំពឹង​ទុក​ថា Apple អាច​នឹង​ប្រើ​ផលិតផល​ថ្មី និង​មុខងារ​ថ្មី​ដែល​នឹង​បង្ហាញ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​នៅ​អាមេរិក​។​

​    ​តាមរយៈ​ភ័ស្ដុតាង​ជាក់ស្ដែង​នេះ គេ​អាច​និយាយបានថា Apple នឹង​ចេញ​ទូរស័ព្ទ​គ្មាន​រន្ធ​កាស​នៅលើ iPhone 7 ។ នេះ​បើ​យោងតាម​វេ​ប​សាយ 9TO5MAC របស់ Apple​។​

​    ​ហើយក៏​មានការ​រំពឹង​ទុក​ថា iPhone 7 នឹងមាន​កាមេរ៉ា​ទំហំ ១២ មេ​ហ្គា​ភិ​ច​សែ​ល និង​កាមេរ៉ា​ភ្លោះ​ផងដែរ​៕

adverise with khmeread
ប្រភព៖ 9TO5MAC

មតិយោបល់