adverise with khmeread Libby and her baby elsie rose 543714

បុរស​ម្នាក់​ដាល់​ទារក​តូច​ចំ​មុខ​មួយ​ដៃ​យ៉ាងដំណំ​ព្រោះ​ច្រឡំ​ស្មានតែ​តុក្កតា​ជ័រ​

    ​ម្ដាយ​ម្នាក់​ឈ្មោះ Amy Ducker ភ័យរន្ធត់​ជាខ្លាំង​ពេល​បុរស​វ័យ ៦៣ ឆ្នាំ​រត់​មក​ដាល់​កូន​របស់គាត់​ឈ្មោះ Elsie Rose ក្នុង​ផ្សារ Tesco ក្នុង​តំបន់ Baguley ទីក្រុង Manchester ប្រទេស​អង់គ្លេស​។ នេះ​បើតាម​វេ​ប​សាយ dailystar ចេញផ្សាយ​ថ្ងៃ​ពុធ​នេះ​។​

​    ​បងស្រី​របស់ Elsie ឈ្មោះ Libby វ័យ ៧ ឆ្នាំ​បាន​បី​នាង​តូច​ដើរ​ក្នុង​ផ្សា​រហើយ​បុរស​ម្នាក់​នោះបាន​មក​ដាល់​មុខ​កូនតូច​នោះ ធ្វើឱ្យ​នាង​មាន​របួស​ហើម​មុខ​យ៉ាងដំណំ​។​

​    ​អ្នក​វាយប្រហារ​នេះ​ក្រោយមក​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​សុំទោស​ព្រោះ​គាត់​ស្មានតែ​ជា​តុ​ក្កាតា​ជ័រ​។​

​    ​ទារក​ឈ្មោះ Elsie មាន​ទម្ងន់ ៦ គីឡូក្រាម​ត្រូវ​យកទៅ​មន្ទីរពេទ្យ​ភ្លាមៗ ប៉ុន្ដែ​ជា​រឿង​អព្ភូតហេតុ​មួយ​ដែរ ដែល​នាង​រួច​ផុតពី​របួស​ធ្ងន់ធ្ងរ​។​

​    ​ឪពុកម្ដាយ​របស់​ក្មេង​បាន​និយាយថា នេះ​ជា​លើកដំបូង​ក្នុង​ឆាកជីវិត​ដែល​ពួកគេ​បាន​ជួបប្រទះ​រឿង​របៀបនេះ​។ ពួកគេ​និយាយថា "​ខ្ញុំ​ឈឺចិត្ត​ណាស់ និង​ស្ទើរតែ​បែក​ដើមទ្រូង​ទៅហើយ​នៅពេល​ឃើញ​ដូច្នេះ​។ ខ្ញុំ​ស្ទើរតែ​មិន​ជឿ​នូវ​អ្វីដែល​ខ្ញុំ​និង​កូនស្រី​ខ្ញុំ​បានឃើញ​កាលពី​យប់មិញ​នេះ (​ថ្ងៃ​ចន្ទ​) វា​រន្ធត់​ណាស់​"​។​

​    ​បន្ទាប់ពី​ហេតុ​ការ​នេះ​នៅ​ម៉ោង ៦ និង​៤៥ យប់ ប៉ូលិស​បាន​ទៅដល់​ផ្សារ​ទំនើប​នោះ​នៅ​ផ្លូវ Altrincham ក្នុង Baguely កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ចាប់​ជនដៃដល់​នោះមក​សួរចម្លើយ​៕

adverise with khmeread
ប្រភព៖ Daily Star

អ្នកនឹងចូលចិត្ត

មតិយោបល់