adverise with khmeread %e1%9f%a2

មន្ត្រីប៉ូលិសប៉ុស្តិ៍ត្រពាំងក្រសាំងម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់

    ភ្នំពេញ ៖ មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ម្នាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍​របួស​ធ្ងន់ កាលពី​វេ​ល​ម៉ោង ៩​និង​២៥​នាទី​យប់​ថ្ងៃទី ៧ មករា ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្ស៊ី ខាងលិច​ស្តុ​ប​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក YAMAHA TAURUS ជា​ម៉ូតូ​របស់​អង្គភាព​ប៉ូលិស ពាក់​ស្លាក​លេខ នប 1-5865 តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី ទិសដៅ​ពី​កើ​តទៅ​លិច ។​
   ខណ​:​ពេល​ជិះ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-3039 បើក​មក​បញ្ច្រាស់ទិស​គ្នា បាន​ឆ្លងផ្លូវ​ទៅ​ឆ្វេង​ដៃ ក្នុង​ល្បឿន​លឿន មិនបាន​មើល​ច្បាស់​ថា​មាន​ម៉ូតូ​មកពី​មុខ​បុក​ចំ​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ រងរបួស​បែក​ប្រអប់ជើង​ខាងឆ្វេង និង​បែកក្បាល តែ​សំណាងល្អ​គាត់​បាន ពាក់​ពួក​សុវត្ថិភាព​ជាប់​នឹង​ក្បាល​ទើប​មិន​បណ្តាល​ឲ្យ​គាត់​គ្រោះថ្នាក់​ដល់​ជីវិត​។​
    ភ្លាមនោះ​រថយន្ត បាន​បើក​យក​ចង្កូត​មក​ផ្លូវ​ខាងស្តាំ​ដៃ​ជា​ផ្លូវ​របស់​រថយន្ត​វិញ តែ​ត្រូវ​ប្រជា​ពលរ​ដ្ធ ជួយ​ឃាត់​បាន​ទាំង​មនុស្ស​និង​រថយន្ត ។​
    ក្រោយពេល​កើតហេតុ​រថយន្ត​គ្លីនិក​ឯកជន គីម សុង មក​ដឹក​យកទៅ​ព្យាបា​ភ្លាម​។​
   មន្ត្រីប៉ូលិស​រងគ្រោះ​ខាងលើ​ឈ្មោះ រឿន ភក្តី អាយុ​ជាង ៤០​ឆាំ្ន​ជា​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​របួស​បែក​ប្រអប់ជើង​ឆ្វេង​និង​ក្បាល ។​
    បន្ទាប់ពី​ដឹក​ជនរងគ្រោះ​ដល់​មន្ទីរពេទ្យ លោក យឹម សារ៉ាន អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ  បាន​បញ្ជា​និង​ដឹកនាំ​កម្លាំង​ចុះទៅ អន្តរាគមន៍​ចាត់ចែង​ខ្វាត់​ខ្វែងគ្នា ទៅដល់​មន្ទី​ពេទ្យ​ភ្លាមៗ ដើម្បី​ជួយ​ដល់​កូនចៅ​របស់លោក​៕​

 

adverise with khmeread

មតិយោបល់