adverise with khmeread 14284927 1112899105463630 1113146932 o

គិត​ខ្លីម្លេះ! បុរស​ម្នាក់សម្រេចចិត្ត​ចងក​ធ្វើអត្តឃាត ចោល​កូនស្រី​៣​នាក់ និង​ប្រពន្ធ

    កណ្ដាល ៖ មាន​ករណី​ធ្វើអត្តឃាត​ (​ចងក​) កាលពីវេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុច​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សេង​លី ស៊ី​នួន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​ព្រូ​រថយន្ត មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុខាងលើ មានប្រពន្ធ​ឈ្មោះ ឆុំ ស្រី​នី ​អាយុ២៩​ឆ្នាំ ​មានកូន​ស្រី​០៣​នាក់​។​

    ប៉ូលិសបន្តថា នៅ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ២០១៦ វេលា​ម៉ោង៤រសៀល ជនរងគ្រោះ​បាន​អង្គុយ​ផឹកស្រា​ជាមួយ​ឈ្មោះ ​រាជ និង​មិត្តភក្តិ​បីនាក់​ទៀត នៅក្រោម​ផ្ទះ​របស់​ឈ្មោះ ​សេង​លី ស៊ី​ណាត ត្រូវជា​បងស្រី​របស់ខ្លួន។ 

    រហូតដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល​ជនរងគ្រោះ​និង​មិត្តភក្តិ​ក៏​ឈប់​ផឹកស្រា​ចេញទៅ​ផ្ទះ​រៀងខ្លួន ចំណែក​ជនរងគ្រោះ ដេក​នៅក្រោម​ផ្ទះ ម្នាក់ឯង ឯ​ប្រពន្ធ​កូន និង​បងស្រី​ដេក​នៅលើផ្ទះ​។ 

    លុះមកដល់ម៉ោង​២រំលង​អា​ធ្រា​ត ចូលដល់​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ២០១៦ មិនឃើញ​ជនរងគ្រោះ​ឡើងទៅ​ដេក​លើផ្ទះ ឈ្មោះ ​ឆុំ ស្រី​នី​ ជា​ប្រពន្ធ​បាន​ចុះពីលើផ្ទះ​មករក ស្រាប់តែ​ឃើញ​ឈ្មោះ សេង​លី ស៊ី​នួន ​ចងក​និង​ក្រមា​ភ្ជាប់​ និង​មែក​ស្វាយ​បណ្តាល​ឱ្យ​ស្លាប់បាត់ទៅហើយ។​

    ​ក្រោយមក​កម្លាំង​ផ្នែក​ជំនាញ​បាន​ចុះ​ពិនិត្យ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​កត់សំគាល់​ឡើយ។​ ​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន៕

 

adverise with khmeread

មតិយោបល់