adverise with khmeread 1

​ចៅហ្វាយនាយ​រន្ធត់ចិត្ត​ជាខ្លាំង​ពេល​ឃើញ​សកម្មភាព​អ្នកបម្រើ​វាយ​ម្តាយ​អាយុ ៩៦​ឆ្នាំ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​

​    ​សឹង្ហ​បុរី​៖ អ្នកបម្រើ​បរទេស​ម្នាក់​ដែល​បាន​ធ្វើបាប​ទៅលើ​លោកយាយ​មាន​ជំងឺ​ម្នាក់ ត្រូវបាន​កាត់ទោស​ជាប់គុក​ត្រឹមតែ ១០ ខែ​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ចន្ទ ទី ០៥ ខែកញ្ញា​នេះ​។​

​    ​ជនល្មើស​ឈ្មោះ Murni Panengsih ភេទ​ស្រី​អាយុ ២៥ ឆ្នាំ បាន​សារភាព​កំហុស​ចំនួន ៥ ករណី​ក្នុងចំណោម ១៥ ករណី​ចំពោះ​ការបង្ក​របួសស្នាម​ទៅលើ​លោកយាយ​អាយុ ៩៦ ឆ្នាំ​នៅឯ​ផ្ទះ​ចៅហ្វាយ​របស់​នាង​ក្នុង​សង្កាត់ Lavender ក្រុង​សិង្ហ​បុរី​។​

​    ​រដ្ឋអាជ្ញារង​សាធារណៈ​លោក Dora Tay បាន​និយាយថា អ្នកបម្រើ​សញ្ជាតិ​ឥណ្ឌូនេស៊ី​រូបនេះ​បាន​ចូលមក​មើលថែ​ជនរងគ្រោះ​កាលពី​ខែធ្នូ ឆ្នាំ ២០១៣​។ ជនរងគ្រោះ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ បាន​ដេក​នៅ​នឹង​គ្រែ មាន​ជំងឺ​ខ្សោយតម្រងនោម ទឹកនោមផ្អែម និង​ជំងឺ​វង្វេង​។ ទោះយ៉ាងណា គាត់​មិនដែល​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ផ្លូវការ​នោះទេ​។​

​    ​ករណីនេះ​បាន​លេច​ធ្លាយ​កាលពី​ទី ១៧ ខែកញ្ញា​ឆ្នាំមុន នៅពេលដែល​កូនស្រី​ជនរងគ្រោះ​បានឃើញ​អ្នកបម្រើ​វ៉ៃ​ម្តាយ​ខ្លួន​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​។​

​    ​មេធាវី​ការពារ​ក្តី​ជនដៃដល់​ឈ្មោះ Diana Ngiam បាន​និយាយថា ជនដៃដល់​ទទួល​ភារកិច្ច​លំបាក​ខ្លាំងពេក​ចំពោះ​ការ​មើលថែ​លោកយាយ​ដែលជា​អ្នកជំងឺ​និង​មាន​បញ្ហា​ជាច្រើន​ទៀត​។ ប៉ុន្តែ​គេ​មិនអាច​លើកលែង​បានទេ​ចំពោះ​អ្នកបម្រើ​រូបនេះ​ដែល​ប្រតិកម្ម​តាម​វិធី​ដែល​នាង​បានធ្វើ​នេះ ហើយ​រូបនាង​ក៏បាន​យល់ស្រប​ថា ទង្វើ​របស់​នាង​គឺ​មិនអាច​ទទួលយក​បានដែ​រ​។​

​    ​ការផ្តន្ទាទោស​អតិបរមា​ចំពោះ​ការបង្ករ​បួ​ស្នាម​គឺ​ជាប់គុក ២ ឆ្នាំ និង​ពិន័យ ៥០០០​ដុល្លារ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់