adverise with khmeread Ringgitlatcover

បុរស​ម៉ាឡេស៊ី​ម្នាក់​ដែល​ឧស្សាហ៍​ទៅលេង​ផ្ទះ​ឪពុកម្តាយ​រាល់​ចុង​សប្តាហ៍ បបួល​ម្តាយ​ទៅ​ទិញ​ឆ្នោត​ត្រូវ ១១,២ លាន​ដុល្លារ​

    ​កូន​ក​ត្ត​ញ៉ូ​ម្នា​ក់បាន​ឈ្នះ​ឆ្នោត Grand Toto ៣៣,៧ លាន​រ៉ូ​ពី (១១,២ លាន​ដុល្លារ​) បន្ទាប់ពី​ទៅសួរសុខទុក្ខ​ឪពុកម្ដាយ​ពេញ​មួយ​សប្ដាហ៍​។​

​    ​អ្នកឈ្នះឆ្នោត​រង្វាន់​ធំ​អាយុ ៣៣ ឆ្នាំ​រូបនេះ​ជា​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​មួយ​នៅ​គូ​ឡា​ឡាំ​ពួ បាន​ទៅ​បើក​លុយ​ឆ្នោត​ជាមួយ​ម្ដាយ​របស់គាត់​នៅ​ការិយាល័យ
​កណ្ដាល​របស់​ក្រុមហ៊ុន Sports Toto កាលពី​ថ្ងៃ​ចន្ទ ទី​៥ កញ្ញា​។ នេះ​បើ​យោងតាម Sports Tot Malaysia កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។​
​    ​
​    ​អ្នកឈ្នះ​រូបនោះ​និយាយថា "​ដូច​រាល់ដង ខ្ញុំ​បាន​ទៅសួរសុខទុក្ខ​ម្ដាយ​ខ្ញុំ​នៅ​ថ្ងៃអាទិត្យ​។ ខ្ញុំ​បានរួម​ដំណើរ​ជាមួយ​ម្ដាយ​ទៅ​ក្រុមហ៊ុន Sports Toto ជា​កន្លែង
​ដែល​យើង​បាន​ទិញ​ឆ្នោត និង​ចង់​មានសំណាង​នឹង​គេ​ដែរ​"​។​

​    ​"​ដូច្នេះ​ខ្ញុំ​ប្រើ​លេខ​រថយន្ត​របស់ខ្ញុំ​ទិញ​ឆ្នោត Toto 4D, Toto 6D និង​បាន​ទិញ​ឆ្នោត Lucky Pick លើ​សន្លឹកឆ្នោត​ដែលមាន​លេខ Power Toto 6/55, Supreme
Toto 6/58 និង ឆ្នោត Grand Toto 6/63 "​។​

​    ​"​ខ្ញុំ​សឹងតែ​មិន​ជឿថា​ខ្ញុំ​ឈ្នះ ហើយ​ខ្ញុំ​បានឱ្យ​ម្ដាយ​ខ្ញុំ​ឆែក​មើល​ឱ្យ​ខ្ញុំ​ទៀត​។ ខ្ញុំ​ឡើង​ញ័រ​ផង​អរ​ផង នៅពេលដែល​ឆ្នោត Lucky Pick ខ្ញុំ​ទិញ​ត្រូវ​"​។​

​    ​លេខ​សំណាង​ដែល​គាត់​ឈ្នះ​មាន 35, 45, 49, 51, 52, 53 ដែល​បណ្ដាលឱ្យ​គាត់​ទទួលបាន​ប្រាក់ ១១,២ លាន​ដុល្លារ​។​

​    ​បន្ទាប់ពីនោះ​គាត់​ចង់​ចែករំលែក​ប្រាក់​ឈ្នះ​ទៅ​សមាជិកគ្រួសារ​របស់គាត់ ទិញ​ផ្ទះ​ថ្មី និង​រថយន្ត​ស្ព័​រ​សម្រាប់​ដើរលេង​កម្សាន្ត ជាពិសេស​ប្រើ​វា​ដើម្បី​វិនិយោគ​៕

ប្រភព៖ Asiaone

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់