adverise with khmeread Washinghands 1024

ទីភ្នាក់ងាររដ្ឋបាល​ចំណីអាហារ​និង​ឱសថ​អាមេរិក​ប្រកាស​ឱ្យ​ប្រជាជន​ឈប់​ប្រើ​សាប៊ូ​ប្រឆាំង​បាក់តេរី​

    ​ទីភ្នាក់ងាររដ្ឋបាល​ចំណីអាហារ​និង​ឱសថ​អាមេរិក (FDA) បាន​ហាមឃាត់​សាប៊ូ​ប្រឆាំង​បាក់តេរី (Antibacterial Soap) កាលពី​ថ្ងៃ​សុក្រ ព្រោះ​សាប៊ូ​ទាំងនោះ​មិនល្អ​សម្រាប់​លាង​សម្អាត និង​មិនមាន​សុវត្ថិភាព​ជាង​សាប៊ូ​ធម្មតា​ទេ​។​

​    ​លោកស្រី Janet Woodcock នាយក​នៃ​ផ្នែក​ស្រាវជ្រាវ​របស់ FDA និយាយ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​នេះ​ថា "​អ្នកប្រើប្រាស់​ប្រហែល​គិតថា​សាប៊ូ​ប្រឆាំង​បាក់តេរី​គឺមាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ​មេរោគ ប៉ុន្ដែ​គ្មាន​ភ័ស្ដុតាង​វិទ្យាសាស្ត្រ​ណាមួយ​អះអាងថា​វា​ល្អជា​ងសាប៊ូ​និង​ទឹក​ធម្មតា​ទេ​"​។​

​    ​លោកស្រី​បន្តទៀតថា "​ពិតណាស់ ទិន្នន័យ​ខ្លះ​បង្ហាញថា គ្រឿងផ្សំ​របស់​ស៊ា​បូ​ប្រឆាំង​បាក់តេរី​អាចធ្វើឱ្យ​គ្រោះថ្នាក់​រយៈពេល​យូរ​"​។​

​    ​ការហាមឃាត់​នេះ​ធ្វើឡើង​ទៅលើ​ផលិតផល​ជាច្រើន​ជាមួយនឹង​គ្រឿងផ្សំ​សកម្ម ១៩ ប្រភេទ ក្នុងនោះ​រួមមាន​ទាំង​សារធាតុ Triclosan និង Triclocarban ដែល​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​សម្រាប់​ធ្វើជា​ភ្នាក់ងារ​ប្រឆាំង​បាក់តេរី​៕

ប្រភព៖ ScienceAlert

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់