adverise with khmeread 1

អតីតតារាសិច Mia Khaifa ដុតតារាបាល់ឱបអាមេរិកឈឺៗក្នុងការទម្លាយសារ ឯកជនមួយ


​    ​តារា​បាល់ឱប​មកពី​ក្រុម Ole Miss Rebels លោក Chad Kelly ក្រោក​ពី​ដេក​ភ្លាម​ក៏​ភ្ញាក់ផ្អើល​នឹង​ការដុត​ឈឺៗ​ជា​សាធារណៈ​ពី​សំណាក់​អតីត​តារា​សិច​ដ៏​ល្បីល្បាញ នាង Mia Khaifa នៅលើ​បណ្តាញ​សង្គម Twitter របស់គាត់​។ គាត់​បាន​ប្រញាប់ប្រញាល់​លុប​វា​ចេញ​យ៉ាង​លឿន​។​

​    ​តារា​សិច​លំដាប់​ទីមួយ​របស់​អាមេរិក​រូ​ប​នេះ​បាន​ទម្លាក់កំហុស​ចំពោះ​បរាជ័យ​របស់​ក្រុម Rebels ក្រោម​ដៃ Florida State កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅលើ​ការ​ចំណាយពេល​ញ៉ែ​នាង​ពី​សំណាក់​កីឡាករ Kelly​។​

​    ​Mia ដែលជា​ប្រិយមិត្ត​ម្នាក់​របស់​ក្រុម Florida State បាន​បង្ហោះ​រូប Screenshot មួយ​សន្លឹក​នៃ​ការសន្ទនា​របស់​នាង​ជាមួយ Kelly នៅលើ​បណ្តាញ​សង្គម Instagram មុន​ការប្រកួត​ចូលមក​ដល់​ថា "​គួរតែ​ចំណាយពេល​នៅក្នុង​យុទ្ធសាស្ត្រ​បាល់ឱប​របស់​អ្នក​បន្ថែម​ទៅ និង​ចំណាយពេល​តិច​បាន​ហើយ​ក្នុងការ​ញ៉ែ​ខ្ញុំ​"​។​

​    ​រូប Screenshot នោះ​បង្ហាញ​ពី​របៀប​ដែល Kelly បាន​សុំ​អតីត​តារា​សិច X-rated ដើម្បី Add គាត់​នៅលើ Snapchat និង​បាន​អញ្ជើញ​នាង​ចូលរួម​ក្នុង​ការប្រកួត​របស់ខ្លួន​ផងដែរ​។​

​    ​គាត់​បានសរសេរថា "Add ខ្ញុំ​នៅលើ Snap ckelly_104! ជា​រឿង​ល្អប្រសើរ​ដែល​ឃើញ​អ្នក​នៅឯ​ការប្រកួត [sic] នៅ​ថ្ងៃទី​៥!"​។​

​    ​Mia បាន​តប​ទៅវិញ​ថា "​ខ្ញុំ​គ្រាន់តែ​តាមមើល​អ្នកឯង​ដើម្បី​រកមើល​ប្រវត្តិរូប​ខ្លះ​ដើម្បី​ចង់ដឹង​ចំណុចខ្សោយ​របស់​អ្នក មុន​ការប្រកួត​ប៉ុណ្ណោះ​"​។​

​    ​អតីត​តារា​សិច​សញ្ជាតិ​លី​បង់​រូបនេះ​បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​តារា​សិច​របស់​នាង​នៅក្នុង​ខែ​នេះ ដោយ​និយាយថា "​ការសម្តែង​អាសអាភាស​ពិតជា​មិនមែន​ការងារ​សម្រាប់​ខ្ញុំ​ឡើយ​"៕

adverise with khmeread
ប្រភព៖ Dailystar

មតិយោបល់