adverise with khmeread 14274487 1113080055445535 1213745560 o

ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្លន់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​តាម​ដីកា​ពីបទ​ប្លន់​កាលពី​ថ្ងៃទី​០៧ ​កញ្ញា ២០១៦ វេលា​ម៉ោង​០៤​ទៀបភ្លឺ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ ព្រែក​ទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

    ប៉ូលិស​បាន​អនុវត្ត​ដីកា​បង្គាប់ឱ្យ​ចាប់ខ្លួន​ពីបទ លួច​មាន​ស្ថាន​ទម្ងន់​ដោយសារ​ការប្រព្រឹត្ត​អំពើហិង្សា ជនសង្ស័យ​១​នាក់​ឈ្មោះ ព្រឿង ប៊ុន​ផេង ហៅអា​ផេង ភេទប្រុស អាយុ​៣០ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ២៩២​អា ផ្លូវ លំ ក្រុមទី​០៥ ភូមិ ព្រែក​ទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ការចាប់ខ្លួន​យោង តាម​ដីកា​បង្គាប់ឱ្យ​ចាប់ខ្លួន​លេខ ៦៧០ ត​.​ព្រ ចុះ​ថ្ងៃទី​២៦-១០-២០១៤ ចេញ​ដោយ​លោក ហេង កេស​រោ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទលួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​អ៊ិន​ធឺ​ណេ​ត​លេខ​៣៥២ ផ្លូវ​លេខ​២៧១ ក្រុមទី​៣១ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ៕​

adverise with khmeread

មតិយោបល់