adverise with khmeread 1

Marcus Rashford សង្ឃឹមថា ៣ គ្រាប់ស៊ុតឱ្យជម្រើសជាតិអាយុក្រោម ២១ ឆ្នាំយប់មិញនឹងធ្វើឱ្យ Jose ឈឺក្បាល

​    ​Marcus Rashford សង្ឃឹមថា គាត់​នឹង​អាច​ផ្តល់ឱ្យ Jose Mourinho នូវ​ការជ្រើសរើស​ដ៏​គួរឱ្យ​ឈឺក្បាល​មួយ មុន​ការប្រកួត​នៃ​ជំនួប​យក្ស​ទីក្រុង Manchester បន្ទាប់ពី​គាត់​បាន​ស៊ុត​បញ្ចូល​ទី Hat-trick សម្រាប់​ឈុត​បាល់ទាត់​ជម្រើសជាតិ​តោ​កំណាច​អង់គ្លេស​អាយុ​ក្រោម ២១​ឆ្នាំ​កាលពី​យប់​ថ្ងៃ​អង្គារ​។​

​    ​តារាបាល់ទាត់​វ័យ ១៨​ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​សម្រាប់​ឈុត​បាល់ទាត់​អាយុ​ក្រោម ២១​ឆ្នាំ​ក្នុងជំនួប​ជាមួយ​ប្រទេស​ន័​រ​វែ​ស​ក្នុង​ទីក្រុង Colchester និង​ស៊ុត​បញ្ចូល​ទី​គូប្រកួត​បី​គ្រាប់​តែឯង​ដ៏​មិន​គួរឱ្យ​នឹកស្មាន​ដល់​សម្រាប់​តោ​កំណាច​អង់គ្លេស​ក្នុង​លទ្ធផល​ជ័យជម្នះ ៦-១ ។​

​    ​គាត់​មិនទាន់បាន​ចាប់ផ្តើម​ការ​ប្រកួត​ពេញសិទ្ធិ​ដំបូង​សម្រាប់​បិសាច​ក្រហម Manchester United ក្នុង​រដូវ​កាល​នេះឡើយ ប៉ុន្តែ​គាត់​បានធ្វើការ​បង្ហាញខ្លួន​ក្នុងនាម​ជា​កីឡាករ​បម្រុង​ក្នុងការ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ប៉ះ​ជាមួយ Hull ដែល​គាត់​បានសម្រេច​គ្រាប់​បាល់​ជ័យជម្នះ​នៅ​ចុងបញ្ចប់​ការប្រកួត​។​

​    ​បិសាច​ក្រហម​នឹង​ត្រៀមខ្លួន​ទទួល​ស្វាគមន៍​គូប្រជែង​មេឃ​ខៀវ Manchester City ក្នុង​ទឹកដី Old Trafford នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ ហើយ Rashford ត្រូវបាន​សង្ឃឹមថានឹង​អាចរួមចំណែក​នៅក្នុង​កា​រ​ប្រកួត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ​។​

​    ​Rashford បញ្ជាក់​ទៅកាន់​កាសែត BT Sport ទាំង​ទឹក​ញញឹម​ថា "​ក្នុងនាម​ជា​កីឡាករ​វ័យក្មេង​ម្នាក់ អ្នក​ចង់​ធ្វើឱ្យ​អ្នកចាត់ការ​ធ្វើការ​សម្រេច​ចិត្ត​"​។​

​    ​គាត់​បាន​បន្តទៀតថា "​វា​ពិតជា​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ ហើយ​អ្នក​គ្រប់គ្នា​នឹង​ទន្ទឹងរង់ចាំ​វា​ទៀត​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់