adverise with khmeread 1

ការសិក្សាមួយលើកឡើងថា Eric Bailly ជាកីឡាករថ្លៃហួសតម្លៃខ្លួនប្រចាំ EPL

    ​យោងតាម​ការសិក្សា​មួយ​បាន​បញ្ជាក់ថា ខ្សែការពារ​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Eric Bailly បានក្លាយ​ខ្លួន​ទៅជា​កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​ហួសប្រមាណ​ជាងគេ​ក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League អំឡុង​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ​។​

​    ​បិសាច​ក្រហម​បាន​ចំណាយលុយ​ចំនួន ៣២​លាន​ផោន​ទៅលើ​ខ្សែការពារ​កណ្តាល​អន្តរ​ជាតិ​កូត​ឌី​វ័រ ដែលមាន​តម្លៃ​ជិត ២០​លាន​ផោន​លើសពី​តម្លៃ​ខ្លួន​ដើម​នៅក្នុង​ទីផ្សារ​របស់គាត់​។ នេះ​បើ​យោងតាម​សមាគម​អង្កេត​ការណ៍​បាល់ទាត់ CIES Football Observatory​។​

​    ​យោងតាម​ការសិក្សា Bailly បានក្លាយ​ទៅជា​កីឡាករ​ដែល​ថ្លៃ​ហួស​តម្លៃ​ខ្លួន​ពិ​តទី​ពីរ​នៅ​ទូទាំង​តំបន់​អឺរ៉ុប​ទាំងមូល ដែល​តម្លៃ ៧៥​លាន​ផោន​របស់​សេះបង្កង់ Juventus សម្រាប់​ខ្សែប្រយុទ្ធ​កណ្តាល Gonzalo Higuain ស្ថិតនៅក្នុង​តំណែង​ទីមួយ​។​

​    ​Yannick Bolasie គឺជា​កីឡាករ​ដែល​ថ្លៃ​ហួស​តម្លៃ​ខ្លួន​ពិត​ទី​ពីរ​របស់ Premier League ខណៈដែល​តម្លៃ​ខ្លួន​ប្រហាក់ប្រហែល ១៩ លាន​ផោន​សម្រាប់​ខ្សែប្រយុទ្ធ Everton ពី Crystal Palace គឺ​ពិតជា​ថ្លៃ​ណាស់​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់