adverise with khmeread 1

អតីតវីរបុរសអង់គ្លេសនិយាយថា Wayne Rooney មិនសមធ្វើជាប្រធានក្រុមជម្រើសជាតិទេ

    ​Wayne Rooney មិន​ស័ក្តិសម​មាន​ពេល​យូរ​ដើម្បី​លេង​ឱ្យ​បាល់ទាត់​អន្តរជាតិ​អង់គ្លេស​ឡើយ ពិសេស​ជាង​នេះ​គឺ​រិត​តែ​មិន​ស័ក្តិសម​ធ្វើជា​ប្រធាន​ក្រុម​។​

​    ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Peter Shilton និយាយថា​បរាជ័យ​រប​ស់​ក្រុម​ជម្រើសជាតិ​នៅឯ​ពាន​កំពូល​អឺរ៉ុប Euro 2016 នាំឱ្យមាន​សំណួរ​ទាក់ទង​ទៅនឹង​ប្រធាន​ក្រុម​បច្ចុប្បន្ន​នៅក្នុង​សមត្ថភាព​ដឹកនាំ​ពួកគេ​ចូលទៅ​កាន់​វគ្គ​បន្ទាប់​បាល់ទាត់​ពិភពលោក World Cup របស់ Rooney ។​

​    ​Rooney ខ្វះ​ត្រឹមតែ​ការបង្ហាញ​ខ្លួន​ចំនួន​ប្រាំបួន​លើក​ទៀត​ប៉ុណ្ណោះ​តាម​ពីក្រោយ​កំណត់ត្រា​បង្ហាញខ្លួន​ច្រើនជាងគេ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ចំនួន ១២៥​ដង​របស់ Shilton ប៉ុន្តែ​អតីត​ប្រធាន​ក្រុម​រូបនេះ​គិតថា តារាបាល់ទាត់​ប្រចាំត្រកូល​បិសាច​ក្រហម Manchester United គួរតែ​ចូលនិវត្តន៍​ពី​កាតព្វកិច្ច​បាល់ទាត់​អន្តរជាតិ បន្ទាប់ពី​ទទួលរង​នូវ​លទ្ធផល​ដ៏​អាម៉ាស់​ដោយ​ត្រូវ​ទម្លាក់​ចេញ​ដោយ​អ៊ី​ស្លង់​ក្នុងប្រទេស​បារាំង​។​

​    ​Shilton បាន​បញ្ជាក់ថា "​គាត់​បានក្លាយ​ទៅជា​ប្រធាន​ក្រុម​ក្នុងជំនួប​ជាមួយ​អ៊ី​ស្លង់ ហើយ​យើងទាំងអស់គ្នា​ដឹងថា​មាន​អ្វី​កើតឡើង​នៅ​ទីនោះ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​ពិតជា​មានការ​ខកចិត្ត​ទៅលើ Wayne ក្នុងការ​ប្រកួត​ជាមួយ​អ៊ី​ស្លង់ នៅក្នុង​លក្ខខណ្ឌ​នៃ​ការដឹកនាំ​របស់គាត់​ក្នុងនាម​ជា​ប្រធាន​ក្រុម ខ្ញុំ​មិនបាន​ឃើញ​គាត់​នៅក្នុង​ការប្រកួត​ជាមួយ​អ៊ី​ស្លង់​ដឹកនាំ​អ្វី​សោះឡើយ​។ អ្នក​ត្រូវ​សួរ​សំណួរ​នេះ បន្ទាប់ពី​ការប្រកួត​មួយ​នោះ​។ តើ​គាត់​នឹង​ឆ្ពោះទៅរក​ការដឹកនាំ​អង់គ្លេស​ក្នុងការ​ប្រកួត​ដ៏​ធំ​មួយ​? ខ្ញុំ​គិតថា មាន​សញ្ញា​សួរ​ជាច្រើន​កំពុង​ចោទសួរ​ទៅ Wayne"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់