adverise with khmeread Unnamed %281%29

សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​កន្លែងកើតហេតុ​ដែល​ផ្ទុះ​គ្រាប់បែក​កាលពី​យប់មិញ​និង​ត្រួតពិនិត្យ​កាមេរ៉ា​សុ​វត្តិភាព​តាម​ផ្ទះ​ប្រជាពលរដ្ឋ​(​មាន​វីដេអូ​)

    ​ភ្នំពេញ ៖ បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​បង្ក​ឱ្យ​រងរបួស​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​រួមជាមួយ​និ​​ង​រថយន្ត​២​គ្រឿង​នៅ​ផ្លូវ​លេខ​១៦៣​កែង​និង​ផ្លូវ​៣៤៨ សង្កាត់​បឹង​កែង​កង​៣ ខណ្ឌចំការមន​កាលពី​យប់​ថ្ងៃទី​០៦ ខែកញ្ញា ​ឆ្នាំ​២០១៦ រហូតដល់​ព្រឹក​ថ្ងៃទី​០៧ ​ខែកញ្ញា ​ឆ្នាំ​២០១៦ កម្លាំង​ស្នងការ​ប៉ូលិស​រាជ​នី​ភ្នំពេញ និ​ង​កម្លាំង​អាវុធហត្ថ​រា​ជនី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព​ដែល​នៅក្បែរ​កន្លែងកើតហេតុ។​

    ការប្រមូល​ព័ត៌មាន​នេះ ដើម្បី​ស៊ើ​ប​អង្កេត​និង​ស្រាប​ជ្រាវ​រក​វត្ថុតាង​ដើម្បី​ចាប់ខ្លួន​ជនបង្កមក​ផ្តន្ទាទោស​តាមច្បាប់។​ ​រហូតដល់​ពេលនេះ​សមត្ថកិច្ច​ពុំ​បានបញ្ជាក់​ពី​មូលហេតុ​ច្បាស់​នៅឡើយ ដោយ​កំពុងតែ​ស៊ើប​នៅក្នុង​រឿងនេះ​៕

adverise with khmeread

មតិយោបល់