adverise with khmeread 1

David Luiz និង Alonso ចូលហ្វឹកហាត់ថ្ងៃទីមួយជាមួយតោខៀវសម្រាប់ត្រៀមប្រកួតជាមួយ Swansea

    ​ខណៈដែល​ការ​សម្រាក​សម្រាប់​ក្លឹប​ក្នុង​តំបន់​អឺរ៉ុប​ក្នុងអំឡុង​ដំណើរ​ប្រកួត​បាល់ទាត់​អន្តរជាតិ​ដែល​កំពុងដំណើរការ តារា​ឆ្នើម​ល្បីៗ​របស់​តោ​ខៀវ Chelsea ស្គាល់ៗ​មុខ​ភាគច្រើន​នៅតែមាន​វត្ត​មាននៅ​ជំរំ​ហ្វឹកហាត់ Cobham របស់​ក្លឹប​។​

​    ​មុខ​របស់​តារាបាល់ទាត់​ម្នាក់ (​និង​ម៉ូត​សក់​) ដែល​គេ​អាច​ចំណាំ​ច្បាស់​ជាងគេ​គឺ David Luiz ដែល​ទើបនឹង​បាន​វិលត្រឡប់​មកកាន់​ទឹកដី Stamford Bridge វិញ ក្រោយ​ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន ៣២​លាន​នៅ​ចុងបញ្ចប់​ទីផ្សារ​ដោះដូរ​ពី PSG​។​

​    ​ពីរ​ឆ្នាំ​បន្ទាប់ពី​គាត់​បាន​ចាក​ចេញពី​ក្លឹប​សម្រាប់​តម្លៃ​ខ្លួន ៥០​លាន​ផោន ខ្សែការពារ​កណ្តាល​រូបនេះ​ត្រូវបាន​គេ​ឃើញ​កំពុងធ្វើការ​ហ្វឹកហាត់​ក្នុងចំណោម​មិត្ត​រួម​ក្រុម​តំបន់​ការពារ​កណ្តាល​របស់គាត់​ផ្សេងទៀត​ដូចជា Gary Cahill និង​ប្រធាន​ក្រុម John Terry ហើយ​គេ​ពិតជា​ចាប់អារម្មណ៍​នឹង​ទីតាំង​របស់គាត់ ដែល​ត្រូវ​ដាក់ឱ្យ​លេង​នៅក្នុង​យុទ្ធសាស្ត្រ​របស់លោក Antonio Conte​។​

​    ​នៅក្នុង​ការហ្វឹកហាត់​នេះ គេ​ក៏​បានឃើញ​មិត្ត​រួម​ក្រុម​ថ្មី​របស់​ពួកគេ​គឺ Marcos Alonso ដែល​បាន​ចុះហត្ថលេខា​ទិញ​ពី Firoentina ផងដែរ ហើយ​គេ​រំពឹងថា ឆាប់ៗ​នេះ​គាត់​នឹង​កាន់កាប់​តំបន់​ការពារ​ស្លាប​ឆ្វេង ខណៈដែល​អ្នកកាន់កាប់​តំបន់​មួយ​នេះ​បច្ចុប្បន្ន Cesar Azpilcueta ត្រូវបាន​គេ​ប្តូរ​ទៅកាន់​តំបន់​ជំនាញ​ដើម​របស់គាត់​វិញ​នៅ​ស្លាប​ខាងស្តាំ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់