14102762 2098858363672506 4486820831291350813 n

បង្ករបួសស្នាមនៅកណ្ដាល ចាប់ខ្លួនបាននៅកំពង់ស្ពឺ

    កណ្ដាល ៖ ​កម្លាំង​នគរបាល​យុត្តិធម៌ខេត្តកណ្ដាល សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍​ព្រះ​និព្វាន​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ស្រាវជ្រាវ​ចាប់ខ្លួន​តាម​ដីការបស់​សាលាដំបូង​ខេត្តកណ្ដាល ឃាត់ខ្លួនបាន​ម្នាក់​កាលពី​វេលា​ម៉ោង​០៩ និង៣០​នាទី នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ២០១៦។

    ប៉ូលិសនិយាយថា ជនជាប់ចោទ​ឈ្មោះ ​ម៉ន ប្រុស ភេ​ទប្រុស ​អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​បាង​ ឃុំ​ដើម​ឫស​ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។ 

    ប៉ូលិសបន្តថា ​ជនជាប់ចោទ​ត្រូវបានចាប់ខ្លួន​នៅ​ចំណុច​ ឃុំ​ព្រះ​និព្វាន​ ស្រុក​គងពិសី​ ខេត្ត​កំពង​ស្ពឺ​ ​យោងតាម​ដីកា​បង្គាប់​ឱ្យ ចាប់ខ្លួន​លេខ​ ១៥០០ ​ដកប​.​ច​.​ខ​. ​ចុះ​ថ្ងៃទី​០៣ ​វិច្ឆិកា ២០១០ ​ដោយ​លោក​ ស៊ិន វិ​រៈ ចៅក្រម​ស៊ើ​ប​សួរ​​សាលាដំបូង​ខេត្តកណ្តាល​។​

    ​ពីបទ បង្ក​របួស​ដោយ​ចេតនា​ប្រព្រឹត្ត​នៅ​ភូមិ​អន្លង់​ស្វាយ ​ឃុំ​បឹង​ធំ ស្រុក​អង្គស្នួល​ ខេត្ត​​កណ្តាល កាលពី​ថ្ងៃទី​២៩ តុលា ឆ្នាំ២០០៧។​

    ករណីនេះ​សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

មតិយោបល់