adverise with khmeread D silva

David Silva: Man City មិនចង់បានលទ្ធផលស្មើទេ

          កីឡាករ David Silva អះអាងនៅមុនជំនួបរវាងក្លឹប Man City នឹង​ Man Utd​​ នៅ​ពហុកីឡាដ្ឋាន Old Trafford នៅ​ថ្ងៃសៅរ៍​នេះថា City មិន​ព្រម​យក​១ពិន្ទុ​ទេ។​ ប៉ុន្តែក្លឹប City នឹង​អវត្តមាន​ខ្សែ​ប្រយុទ្ធ Sergio Aguero។

          ទោះជាយ៉ាងណា Silva បានអះអាងថា​ City ដែល​ដឹក​នាំ​ដោយលោក Pep Guardiola ក៏មាន​ស្ថិតិ​ល្អ ​ដូច Man Utd ​​ដែល​ដឹក​នាំ​ដោយលោក Jose Mourinho ដែរ។ City នឹង​ដណ្តើម​យក​ជ័យជម្នះ​នៅ​ក្នុងជំនួប​ដំបូង​នេះ។ City មាន​ស្ថិតិ​ល្អក្នុងការ​ប្រកួត​នៅ​ពហុកីឡាដ្ឋាន Old Trafford ដោយ​ឈ្នះ​បីនិង​ស្មើ​មួយ​នៅក្នុង​ប្រាំប្រកួត​ចុងក្រោយ​។

          សួរថា តើ​​ City ​នឹងទប់ត្រឹម​ស្មើ​ឬយ៉ាងណា​នោះ Silva វ័យ​៣០​ឆ្នាំបាន​និយាយថា “ទេ មិនមែនដូច្នេះទេ។ យើង​ចាប់ផ្តើមរដូវ​កាល​បាន​ល្អណាស់ ​យើង​នឹងមិនលេងដើ ម្បី​ស្មើនោះទេ”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់