adverise with khmeread Eduardo macia fiorentina

Claudio Ranieri ចង់បានលោក Eduardo Macia មកធ្វើជាសមាជិកក្រុមការងារ

          គ្រូបង្វឹកលោក Claudio Ranieri​ បានស្នើ​ទៅ​ក្លឹប Leicester ឲ្យ​តែង​តាំង​ អតីត​អ្នកវាយតម្លៃសមត្ថភាពកីឡាករ​របស់ក្លឹប​ Liverpool លោក Eduardo Macia ​មកជា​សមាជិក​ក្រុម​ការងារ​របស់លោក។

          លោក Macia វ័យ៤២​ឆ្នាំជាជនជាតិអេស្ប៉ាញញដែល​​គ្រោងនឹង​ចូល​ជំនួស​លោក Steve Walsh ​ទៅក្លឹប Everton កាលពីរដូវ​ក្តៅនោះទទួលបានការ​កោតសរសើរ​ចំពោះសមត្ថភាព​​ក្នុង​ការ​វាយតម្លៃលើកីឡាករ ដោយលោក​ធ្លាប់​ចុះកិច្ច​ព្រមព្រៀងផ្ទេរ​ខ្សែ​ប្រយុទ្ធ Fernando Torres, Javier Mascherano និង Raheemm Sterling សម្រាប់​​ LIverpool។

          លោក Macia ត្រូវ​ក្លឹប Real Betis បញ្ចប់កិច្ច​សន្យា​កាលពីខែមេសា​ បន្ទាប់​ពី​បំពេញការងារ​បាន​មួយឆ្នាំ​នៃ​កិច្ច​សន្យា​បួនឆ្នាំ​ ហើយ​លោកចង់ត្រឡប់​មក​កាន់​វិស័យ​បាល់ទាត់អង់គ្លេស​វិញ។ លោក Ranieri ស្គាល់លោក Macia​ ច្បាស់ និង​ធ្លាប់​ធ្វើ​ការ​ងារ​ជាមួយ​គ្នាបានពីរលើកផងដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់