adverise with khmeread 37f6924600000578 0 image a 60 1473157704868

គីម ជុន​អ៊ុន ព្រមាន​ថា​អាច​វាយប្រហារ​សត្រូវ​ពេល​ណា​ក៏បាន

        ​យោងតាម​វេ​ប​សាយ Daily Mail បានឱ្យដឹងថា លោក គីម ជុន​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​ព្រមាន​ថា ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​អាច​ចាប់ផ្តើម​ពេ​ណា​ក៏បាន ហើយ​ជំរុញ​ឱ្យ​កងទ័ព​បន្ត​សម្មភាព​របស់ខ្លួន​ឱ្យ​សម្រេច​ជោគជ័យ​បន្ថែមទៀត​ក្នុងការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​។​

         ​មេដឹកនាំ​ប្រទេស​ឯកោ​នេះ​បាន​ចូលរួម​ពិនិត្យមើល​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដោយ​កងទ័ព​ប្រជាជន​កូរ៉េ ហើយ​បណ្តាញសារព័ត៌មាន​រដ្ឋ​របស់​ប្រទេស​នេះ​បាន​រាយការណ៍​អំពី​តម្រូវការ​របស់លោក គីម ជុន អ៊ុន ក្នុង​ការបន្ត​ធ្វើឱ្យ​សម្រេច​ជោគជ័យ​ដ៏​ធំធេង​ក្នុងការ​អភិវឌ្ឍ​នុយក្លេអ៊ែរ​។​

        ​ទីភ្នាក់ងារសារព័ត៌មាន KCNA របស់​កូរ៉េខាងជើង​បាន​និយាយថា បន្ទាប់ពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​កាលពី​ថ្ងៃ​ចន្ទ  អង្គភាព​កាំភ្លើង​ធំ​បាន​បង្ហាញថា​ពួកគេ​មាន​សមត្ថ​ភាពខ្លាំង​ដែល​អាច​វាយប្រហារ​ការ​ពារ​ខ្លួន​ជាមុន​ប្រឆាំង​សត្រូវ​ពេលណា​ក៏បាន ហើយ​អាច​វាយប្រហារ​ចេញពី​កន្លែង​ណា​ក៏បាន​។​

        ​បើ​យោងតាម​ទី​ភ្នា​ក់​សារព័ត៌មាន Korean Times គីម ជុន​អ៊ុន បាន​មើល​ការបាញ់​សាកល្បង​មី​ស៊ី​ល​ទាំងនេះ​ដោយផ្ទាល់​។ មី​ស៊ី​ល​ចម្ងាយ​មធ្យម​ចំនួន​៣​គ្រាប់​នេះ​បាន​ហោះ​ឆ្ពោះទៅកាន់​ប្រទេស​ជប៉ុន នៅក្នុង​អ្វីដែល​ជាការ​បង្ហាញ​កម្លាំង​របស់ខ្លួន ខណៈដែល​ក្រុម​ប្រទេស​ធំៗ​ដែលមាន​សេដ្ឋកិច្ច​ជឿន​លៀន​ចំនួន​២០​បាន​ស្ថិតនៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ចិន​។ 

        ​ចាប់តាំងពី​បាន​ឡើងកាន់​អំណាច​កាលពី​ចុងឆ្នាំ ២០១១ មក មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​បានអនុញ្ញាត​ឱ្យមាន​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ជាង​៣០​គ្រាប់​ហើយ​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់