adverise with khmeread 1

Jack Wilshere ប្រហែល​ជជែក​ជាមួយ Arsene Wenger អំពី​ការបន្ត​កុងត្រា​រួចរាល់ ក្រោយ​ខ្ចី​ជើង​ទៅ Bournemouth

​    ​Jack Wilshere បានធ្វើ​កិច្ចចរចារ​ជាមួយ​លោក Arsene Wenger អំពី​កិច្ចព្រមព្រៀង​ថ្មី​មួយ​ជាមួយ​កាំ​ភ្លើ​ធំ Arsenal ពេលដែល​គាត់​វិលត្រឡប់​ពី​ការចំណាយ​ពេល​លើ​កិច្ចសន្យាខ្ចី​ជើង​នៅ Bournemouth របស់គាត់​វិញ​។​

​    ​ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​អង់គ្លេស​វ័យ ២៤​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយ Bournemouth សម្រាប់​រយៈពេល​មួយ​រដូវ​កាល​នៅលើ​ការផ្ទេរ​ចំ​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ ដើម្បី​ទទួលបាន​សិទ្ធិ​ចូល​លេង​ពេញលេញ​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League​។​

​    ​ប៉ុន្តែ Wilshere ត្រូវបាន​គេ​ជឿជាក់ថា​កំពុង​សម្លឹង​ទៅលើ​ការចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល​វែង​មួយ​ជាមួយនឹង​កាំភ្លើង​ធំ បន្ទាប់ពី​ទទួលបាន​ផល​វិជ្ជមាន​ក្នុងការ​ចរចារ​ជាមួយ Wenger​។​

​    ​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​នឹង​ផុតកំណត់​នៅ​ទីផ្សារ​រដូវក្តៅ​ក្រោយនេះ ហើយ​ការចរចា​បានចាប់ផ្តើម​រួចជាស្រេច​អំពី​ការពង្រីក​លទ្ធភាព​បន្ត​ស្នាក់នៅ ដែល​វា​អាច​នឹងមាន​សម្រាប់​រយៈ​ពេល​ចំនួន​បី​ឆ្នាំ​បន្តទៀត​៕

ប្រភព៖ TheSun

adverise with khmeread

មតិយោបល់