adverise with khmeread Taylor swift tom hiddleston split report wenn  opt

Taylor Swift និង​សង្សារ​ថ្មី Tom Hiddleston ចែកផ្លូវ​គ្នា​ក្រោយ​ផ្អែមល្ហែម​ដាក់គ្នា​មិនទាន់​គ្រប់​បី​ខែ​ផង​

    ​យោងតាម​វេ​ប​សាយ Dailymail ចេញផ្សាយ​ថ្ងៃ​ពុធ​នេះ​បានឱ្យដឹងថា នាង Taylor Swift និង លោក Tom Hiddleston បាន​ចែកផ្លូវ​គ្នា​ហើយ បន្ទាប់ពី​ទាក់ទង​គ្នា​ទើបបាន​ជិត​បី​ខែ​។​

​    ​តារាចម្រៀង​ប៉ុប​អាមេរិក Taylor Swift និង តារា​សម្តែង​អង់គ្លេស Tom Hiddleston បាន​បង្កាត់ភ្លើង​ស្នេហា​ដ៏​លេចធ្លោ បន្ទាប់ពី​អ្នក​ទាំងពីរ​ត្រូវបាន​គេ​ថត​បាន​កំពុង​ថើប​គ្នា​នៅ​ឆ្នេរ​មួយ​កាលពី​ខែមិថុនា​។ 

​    ​Tom Hiddleston អាយុ ៣៥ ឆ្នាំ​ទទូចថា ទំនាក់ទំនង​ស្នេហា​អ្នក​ទាំងពីរ​មិនមែន​ជាការ​ពញ្ញាក់​អារម្មណ៍​សាធារណៈ​ទេ បន្ទាប់ពី​រូបលោក​ត្រូវបាន​ថត​ជាប់​ពាក់អាវ​សរសេរថា "I Heart TS" ក្បែរ​ផ្ទះ​របស់ Taylor Swift នៅ​កោះ Rhode Island កាលពី​ខែកក្កដា​។ 

​    ​អ្នកនាំពាក្យ​របស់ Tom Hiddleston បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​អំពី​ការចែក​ផ្លូវ​គ្នា​នេះ ខណៈ​អ្នកតំណាង​របស់ Taylor Swift ក៏​មិនអាច​សុំ​ការបំភ្លឺ​បានដែរ​៕ 

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់