adverise with khmeread 1

​បែកធ្លាយ​វីដេអូ​មួយ​បង្ហាញថា អគារ​ពាណិជ្ជកម្ម​ស្រុតចុះ​មិនមែន​ដោយសារ​យន្តហោះ​បុក​ទេ​គឺ​ដោយសារ​គ្រាប់បែក​បង្កៃ​

​    ​ក្រុម​វិស្វករ​ឈានមុខ​មួយក្រុម​ជឿថា អគារ​ភ្លោះ​អាមេរិក​ប្រហែលជា​ខ្ទេច​ដោយសារ​ការបញ្ជា​កម្ទេច ក្នុង​អ្វីមួយ​ដែល​គេ​អះអាងថា មាន​វីដេអូ​ភស្តុតាង​ដើម្បី​គាំទ្រ​ទៀតផង​។​

​    ​ពួកគេ​មិន​យល់ស្រប​ជាមួយ​ការស៊ើបអង្កេត​របស់​វិទ្យាស្ថាន​ជាតិ​នៃ​បទដ្ឋាន និង​បច្ចេកវិជ្ជា​សហរដ្ឋអាមេរិក ឬ​ហៅ​កាត់ NIST ដែល​បាន​បញ្ចេញ​កាលពី​ខែសីហា ឆ្នាំ ២០០២ ទេ​។ វិទ្យាស្ថាន​នេះ​បាន​សន្និដ្ឋានថា "​អគារ​ភ្លោះ WTC Towers និង WTC 7 ជា​ករណី​ល្បី​តែមួយគត់​នៃ​ការ​ដួល​រំលំ​សំណង់​ខ្ពស់ ដែល​បង្កឡើង​ដោយសារ​អគ្គីភ័យ​"​។​

​    ​ចាប់តាំងពី​ការស៊ើបអង្កេត​របស់ NIST បានបញ្ចប់ មាន​ភស្តុតាង​មួយ​ចង្អុល​បង្ហាញថា អគារ​ដូចជា​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវបាន​រចនា​យ៉ាង​ពិសេស​ដើម្បី​ទប់ទល់​នឹង​ភ្លើង និង​ការ​ប៉ះ​ទ​ង្កិ​ច​ដ៏​ធំ​ដូចជា​យន្តហោះ​បុក​វា​ជាដើម​។​

​    ​វិស្វករ Steven Jones, Robert Korol, Anthony Szamboti និង Ted Walter ដែលជា​ផ្នែក​មួយ​នៃ​សមាគម​អ្នកជំនាញ​បាន​និយាយថា ភស្តុតាង​បង្ហាញថា អគារ​ទាំង​ពីរបាន​ដួលរលំ​ដោយសារ​ការបញ្ជា​កម្ទេច​។​

​    ​ពួកគាត់​បាន​សរសេរ​នៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន Europhysics News ថា "​ភ្លើង​គឺ​មិន​ក្តៅ​គ្រប់គ្រាន់​នោះទេ​ដើម្បី​ដុត​សំណង់​ដែកថែប​ដ៏​ធំ​ឱ្យ​វា​ដួលរលំ​។ អគារ​កប់​ពពក​ភាគច្រើន​មាន​ប្រព័ន្ធ​បាចទឹក​ដែល​វា​ជួយ​ចៀសវាង​ភ្លើង​កុំឱ្យ​ក្តៅ​ខ្លាំង​ដើម្បី​ដុត​ដែកថែប​ទៅ​កម្រិត​ធ្ងន់ធ្ងរ​។ អគារ​ខ្ពស់ៗ​ជាច្រើន​ត្រូវបាន​ការពារ​ដោយ​ប្រើ​របាំង​ការពារ​ភ្លើង ហើយ​អគារ​ទាំងនោះ​ក៏​រចនា​ឡើង​យ៉ាង​ពិសេស​មិនឱ្យ​ដួលរលំ​ដោយសារ​ភ្លើង​នោះដែរ​។​

​    ​ពួកគាត់​បានចង្អុលបង្ហាញ​ថា អគារ​ភ្លោះ​នេះ​គឺ​ត្រូវបាន​រចនា​ដើម្បី​សម្រប​ជាមួយ​ព្រឹត្តិការណ៍​រញ្ជួយ​ផែនដី និង​ខ្យល់​បក់​ខ្លាំង​។​

​    ​លោក John Skilling ប្រធាន​វិស្វករ​សំណង់​អគារ​ពាណិជ្ជកម្ម​ពិភពលោក​បានទទួល​ស្គាល់​ថា ក្នុង​ឆ្នាំ ១៩៩៣ អគារ​ទាំង​ពីរបាន​សាង់សង់ឡើង​ដើម្បី​ទប់​ទល់នឹង​កម្លាំង​បុក​របស់​យន្តហោះ​។ គាត់​ក៏បាន​បញ្ចេញយោបល់​ថា តាម​ការយល់ឃើញ​រប​ស់គា​ត់ រឿង​តែមួយគត់​ដែល​អាចធ្វើឱ្យ​អគារ​នេះ​ដួលរលំ​គឺ​ការ​បំផ្ទុះ​។​

​    ​ភស្តុតាង​របស់​សាក្សី​ដែល​ពណ៌នា​ក្រោយ​ហេតុការណ៍​វាយប្រហារ​នោះ​គឺ​គាំទ្រ​ទ្រឹស្តី​ដែលថា គ្រឿងផ្ទុះ​ត្រូវបាន​បង្កប់​នៅក្នុង​អគារ​ភ្លោះ​នេះ​។​

​    ​បន្ទាប់ពី​យន្តហោះ​បាន​បុក កិច្ចសម្ភាសន៍​ជាមួយ​មនុស្ស​ដែល​បាន​នៅក្នុង​អគារ​ពាណិជ្ជកម្ម​ពិភពលោក​បាន​និយាយថា នៅពេល​ពួកគេ​រត់​ចុះ​ពី​ជាន់​លើ ពួកគេ​បានឃើញ​កន្លែង​ទទួលភ្ញៀវ​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​។ អ្នកខ្លះ​រៀបរាប់ថា ឃើញ​មនុស្ស​ដែល​មិនបាន​នៅ​ជាន់​លើ​សោះ​ត្រូវ​មុខ​ខ្ទេច​អស់រលីង​។​

​    ​ទោះយ៉ាងណា រាល់​សំណួរ​អំពី​ការដួលរលំ​អគារ​ភ្លោះ​នៅតែ​មិនមាន​ចម្លើយ​អស់​រយៈ ១៥ ឆ្នាំ​មកនេះ ហើយ​វា​ហាក់ដូចជា​នឹងមិន​មាន​ចម្លើយ​ត្រូវបាន​ឆ្លើយ​ឡើយ​៕

ប្រភព៖ DailyStar

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់