Idf15 bk keynote 5386 100636632 large

ក្រុមហ៊ុន Intel បញ្ចេញ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ថ្មី​តម្លៃ ៣៩៩ ដុល្លារ​

Intel បាន​ផលិត​នូវ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ត​ថ្មី​ដែល​ភ្ជាប់​នូវ​បច្ចេកវិជ្ជា​កាមេរ៉ា 3D RealSense អាច​សំគាល់​លើ​វត្ថុ និង សម្គាល់​បាន​នូវ​ចលនា​និង​កាយវិការ ដែល​មើលទៅ​ដូច​កាមេរ៉ា Kinect នៅលើ​ក្បាល​ហ្គេម Xbox ដូច្នោះ​ដែរ​។​

​ទូរស័ព្ទដៃ Intel "Real Scense" មាន​កាមេរ៉ា​ដ៏​តូច ប៉ុន្ដែ​មាន​អត្ថប្រយោជន៍ និង មុខងារ​ច្រើន​។ អ្នកប្រើប្រាស់​នឹង​ទទួលបាន​នូវ​ស្មា​ត​ហ្វូ​ន Android ជាមួយនឹង​អេក្រង់ ៦ អ៊ី​ញ អាច​បង្ហាញ​រូបភាព​ទំហំ ២៥៦០ គុណ ១៤៤០ Pixel​។ ទូរស័ព្ទ RealSense ដែលមាន​ប្រភេទ​កាមេរ៉ា ZR300 មាន​លក្ខណៈពិសេស​ត្រង់​កាមេរ៉ា​ខាងមុខ​របស់​វា​មាន​ទំហំ ២ មេ​ហ្គា​ភិ​ច​សែ​ល និង កាមេរ៉ា​ខាងក្រោយ ៨ មេ​ហ្គា​ភិ​ច​សែ​ល​។​

​ចំពោះ​ទូរស័ព្ទ​នេះ អ្នក​អាចធ្វើ​ការថតរូប​ជា 3D ថត Selfie យ៉ាង​អស្ចារ្យ​ជាមួយនឹង​បទពិសោធន៍​ថ្មី​របស់​កាមេរ៉ា RealSense របស់ Intel ។ ទូរស័ព្ទ​នេះ​ផងដែរ​មានតែ​ការតភ្ជាប់ 3G តែប៉ុណ្ណោះ​។ RealSense ZR300 មាន CPU ស៊េរី x7-Z8700 ដែល CPU នេះ​ក៏មាន​នៅលើ Microsoft Surface 3 ដែរ ដូច្នេះ​មិន​ធានាថា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​កាន់​ថ្ម​យូរ​នោះឡើយ​។ ចំពោះ​អង្គ​ចងចាំ​របស់​វា​មាន​ទំហំ ៦៤ GB មាន Bluetooth, Wi-Fi និង HDMI port ផងដែរ​៕

 

ប្រភព៖ ​ផី​ស៊ី​វើ​ល​

មតិយោបល់