adverise with khmeread I wish my teacher knew that 11

អ្នកគ្រូ​ក្រមុំ​ថ្មីថ្មោង​ម្នាក់​ចូល​បង្រៀន​ថ្ងៃ​ដំបូង​ប្រើ​តិច​និ​ច​សួរ​សិស្ស​មួយ​សំណួរ លទ្ធផល​ចុងក្រោយ​ត្រូវ​ស្រក់​ទឹកភ្នែក​គ្រប់​ចម្លើយ​ពី​សិស្ស​

    ​ជាការ​ពិត ជីវិត​សិស្សសាលា​គឺជា​ពេលវេលា​មាស​មួយ​សម្រាប់​ជីវិត​មនុស្ស​គ្រប់រូប​។ ប៉ុន្ដែ​អំឡុង​ជីវិត​សិក្សា​របស់​ពួកគេ​មានការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​របស់​ពួកគេ ដែល​សិស្ស​ទាំងនោះ​មិនដឹងថា​ប្រាប់​អ្នកណា​ឱ្យ​ដឹងឮ​ពី​ក្ដី​លំបាក​របស់​ពួកគេ​បានទេ​។ ពួកគេ​គ្មាន​ឱកាស​បង្ហាញ​ពី​ភាព​សោកសៅ​និង​ទុក្ខលំបាក​របស់​ពួកគេ​ទៅ​គ្រូ​របស់​ពួកគេ​ទេ ដោយសារ​មានរឿង​ខ្លះ​វា​កំសត់​និង​ពិបាក​ឱ្យគេ​ដឹងឮ​។​

​    ​ប៉ុន្ដែ​អ្នកគ្រូ​ក្រមុំ​ឈ្មោះ Kyle Schwartz រស់នៅ​ទីក្រុង Denver ប្រទេស​អាមេរិក បាន​ចេញមក​ដាក់​ការងារ​សាលា​មួយ​ឱ្យ​ពួកគេ​ធ្វើ​។ អ្នកគ្រូ​បានផ្ដល់​កិច្ចការ​សាលា​ដល់​សិស្ស​ថ្នាក់​ទី ៣ របស់គាត់​ជាមួយនឹង​ក្រដាស​មាន​ពណ៌​ស្រស់ និង​សំណួរ​មួយ​ថា "​ខ្ញុំ​សង្ឃឹម​អ្នកគ្រូ​របស់ខ្ញុំ​ដឹងថា​..."​។​

​    ​នៅពេល​អ្នកគ្រូ​រូបនេះ​បាន​អាន​ចម្លើយ​របស់​សិស្ស​ហើយ អ្នកគ្រូ​ស្រាប់តែ​ស្រក់​ទឹកភ្នែក ដោយសារ​ចម្លើយ​កិច្ចការ​របស់​ពួកគេ​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖
​    ​- ខ្ញុំ​សង្ឃឹម​អ្នកគ្រូ​របស់ខ្ញុំ​ដឹងថា ឪពុក​របស់ខ្ញុំ​ធ្វើការ​ពីរ​កន្លែង ហើយ​ខ្ញុំ​មិនបាន​ឃើញ​គាត់​ញឹកញាប់​ទេ​។​
​    ​- ខ្ញុំ​សង្ឃឹម​អ្នកគ្រូ​របស់ខ្ញុំ​ដឹងថា ខ្ញុំ​និង​ម្ដាយ​ខ្ញុំ​រស់នៅក្នុង​ខ្ទម​មួយ​។​
​    ​- ខ្ញុំ​សង្ឃឹម​អ្នកគ្រូ​របស់ខ្ញុំ​ដឹងថា យើង​មាន​ប្រាក់​តិចតួច​ណាស់ ហើយ​ត្រូវ​ទៅរក​ចំណីអាហារ​នៅ​ច្រាំងទន្លេ​ដើម្បី​បាន​អាហារ​មក​ទទួលទាន​។​
​    ​- ខ្ញុំ​សង្ឃឹម​អ្នកគ្រូ​របស់ខ្ញុំ​ដឹងថា ខ្ញុំ​អត់​មាន​ខ្មៅ​ដៃ​នៅផ្ទះ​ដើម្បី​ធ្វើ​កិច្ចការ​ផ្ទះ​ទេ​។​
​    ​- ខ្ញុំ​សង្ឃឹម​អ្នកគ្រូ​របស់ខ្ញុំ​ដឹងថា ខ្ញុំ​អត់​មាន​មិត្តភក្ដិ​លេង​ជាមួយ​ទេ​។​
​    ​- ខ្ញុំ​សង្ឃឹម​អ្នកគ្រូ​របស់ខ្ញុំ​ដឹងថា បងប្រុស​របស់ខ្ញុំ​ដេក​ស្រមុក​ឮ​ណាស់ ហើយ​ខ្ញុំ​មិនអាច​ដេកលក់​ទេ​។​
​    ​- ខ្ញុំ​សង្ឃឹម​អ្នកគ្រូ​របស់ខ្ញុំ​ដឹងថា ពេលខ្លះ​កំណត់ហេតុ​របស់ខ្ញុំ​មិនមាន​ស៊ីញេ​ពី​ម្ដាយ​របស់ខ្ញុំ​ទេ ដោយសារ​គាត់​មិនសូវ​នៅក្បែរ​ខ្ញុំ​។​
​    ​- ខ្ញុំ​សង្ឃឹម​អ្នកគ្រូ​របស់ខ្ញុំ​ដឹងថា ខ្ញុំ​ព្រួយ​ណាស់ ដោយ​ម្ដាយ​ខ្ញុំ​ឈឺ​ច្រើន ហើយ​គាត់​បាន​ចូល​មន្ទីរពេទ្យ​កាលពី​យប់មិញ​។​
​    ​- ខ្ញុំ​សង្ឃឹម​អ្នកគ្រូ​របស់ខ្ញុំ​ដឹងថា ខ្ញុំ​នឹក​ប៉ា​របស់ខ្ញុំ​ណាស់ ដោយ​គាត់​បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក នៅពេល​ខ្ញុំ​អាយុ ៣ ឆ្នាំ ហើយ​ខ្ញុំ​មិនបាន​ឃើញ​គាត់​រយៈពេល ៦ ឆ្នាំ​ហើយ​។​
​    ​- ខ្ញុំ​សង្ឃឹម​អ្នកគ្រូ​របស់ខ្ញុំ​ដឹងថា មិត្ត​រួម​ថ្នាក់​នេះ​សំឡុត​គំរាម​ខ្ញុំ​រហូត​។ ខ្ញុំ​ស្អប់​បែបនេះ​ណាស់​!​។​
​    ​- ខ្ញុំ​សង្ឃឹម​អ្នកគ្រូ​របស់ខ្ញុំ​ដឹងថា លោកយាយ​របស់ខ្ញុំ​មាន​ជំងឺមហារីក ហើយ​វេជ្ជបណ្ឌិត​និយាយថា​ត្រូវ​កាត់​មហារីក​ចោល​។ លោកយាយ​ត្រូវ​ពេទ្យ​ដេរ​ស្នាមរបួស​លើ​ដៃ​។​

​    ​អ្នកគ្រូ​ក្រមុំ​បាន​បកស្រាយ​ថា "​ក្នុងនាម​ជា​គ្រូបង្រៀន​ថ្មីថ្មោង ខ្ញុំ​មិនទាន់​ដឹង​ពី​ការរស់នៅ​របស់​សិស្ស និង​មិនដឹងថា​ត្រូវធ្វើ​ម៉េច​ដើម្បី​គាំទ្រ​ពួកគេ​ទេ​។ ខ្ញុំ​គ្រាន់​តែមាន​អារម្មណ៍​ថា​មាន​អ្វីមួយ ដែល​ខ្ញុំ​មិនបាន​ដឹង​អំពី​សិស្ស​របស់ខ្ញុំ​។ ហើយ​ពួកគេ​រីករាយ​នឹង​ចែករំលែក​រឿង​របស់​ពួកគេ​តាម​ក្រដាស់​កិច្ចការ​នេះ ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​ពួកគេ​"​។​

​    ​អ្នកគ្រូ Kyle បាន​ប្រមូល​ក្រដាស​កិច្ចការ​របស់​សិស្ស​ទៅ​ផ្សាយ​នៅលើ​សៀវភៅ​មួយ​ជា​សារ​ធា​រណៈ​ក្រោម​ចំណងជើង​ថា "​ខ្ញុំ​សង្ឃឹម​អ្នកគ្រូ​របស់ខ្ញុំ​ដឹងថា​៖ សំណួរ​មួយ​អាច​ផ្លាស់ប្តូរ​អ្វី​គ្រប់យ៉ាង​សម្រាប់​កូនៗ​របស់​យើង​ដោយ​របៀប​ណា​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់