Unnamed %281%29

ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​ឃាត់​បុរស​២​នាក់​ជាមួយ​ថ្នាំញៀន​២៩​កញ្ចប់​

    ត្បូងឃ្មុំ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង១២ និង៤៦​នាទី នៅ​ឃុំ​មេមត់ ស្រុក​មេមត់ ពាក់ព័ន្ធ​ថ្នាំញៀន​២៩​កញ្ចប់​។​

    ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​អធិការដ្ឋាន​ស្រុក​មេមត់ បានធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​រក្សាទុក ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​១​លើក ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន០២​នាក់ ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំញៀន​ ចំនួន២៩​កញ្ចប់​៕


    

មតិយោបល់