adverise with khmeread Unnamed %282%29

ប៉ង​រំលោភមិនបានសម្រេចហើយវាយបងប្អូនខាងស្រីរបួសធ្ងន់ស្អែកឡើងឃើញស្លាប់ក្នុង​ស្រែ

    ព្រៃវែង ៖ នៅ​ម៉ោង៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ៧ ​កញ្ញា​ ២០១៦​ ប៉ូលិស​បានទទួល​ព័ត៌​មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​មនុស្ស​ដេកស្លាប់​វាលស្រែ​ក្នុង​ស្រូវ ក្នុងភូមិ​ចំបក់​ជ្រុំ ឃុំ​ច្រេស ស្រុក​មេសាង​នៅ​ថ្ងៃ៦ ​កញ្ញា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​ប្រហែល៦​ល្ងាច បន្ទាប់មក​ក៏​ចុះ​ពិនិត្យ​កន្លែងកើតហេតុ។​

    ប៉ូលិស​និយាយថា សព​ជនរងគ្រោះ​ឈ្មោះ អ៊ូ ទិ​ត្យ​ ភេទ​ប្រុស ​អាយុ២២ឆ្នាំ​ នៅ​ភូមិ​គ្រើល ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​មកពី​ទិស​ខាងជើង ដល់​ចំណុច​មុខផ្ទះ ឈ្មោះ ​សាត យ៉ឹ​ម​ ភេទ​ស្រី ​អាយុ៣២ឆ្នាំ​ នៅ​ភូមិ​បឹង​ ឃុំ​ច្រេសមេសាង បាន​ឈប់​ម៉ូតូ​នៅលើ​ថ្នល់​មុខផ្ទះ​ចំងាយ១០​ម៉ែត្រ​ហើយក៏ចុះ​ដើរ​ចូលមកក្នុង​បន្ទប់​ក្រោមផ្ទះ​ឈ្មោះ សាត យ៉ឹ​ម នៅតែ​ម្នាក់ឯង​។​

    បន្ទាប់មក​បាន​ចាប់​ឱ្យ​ពីក្រោយ​ឈ្មោះ សាត យ៉ឹ​ម ធ្វើ​សកម្មភាព​ប៉ុនប៉ង​ចាប់រំលោភ។ ជួន​ពេលនោះ​ប្អូនថ្លៃ​ឈ្មោះ សាត យ៉ឹ​​ម, ឈ្មោះ សយ កក​ភេទ​ប្រុស ​អាយុ៣៣ឆ្នាំ​ នៅ​ភូមិ​បឹង ឃុំ​ច្រេស​មេសាង ជិះ​ម៉ូតូ​ដើរលេង ដល់​ចំណុច​មុខផ្ទះ សាត យ៉ឹ​ម។​

    ពេលនោះ ​សាត យ៉ឹ​ម ស្រែក​ឱ្យជួយ​ផង ពេល​ឈ្មោះ សយ កក បាន​ចុះ​ពីលើ​ម៉ូតូ​មកជួយ ពេលនោះ​ឈ្មោះ អ៊ូង ទិ​ត្យ ជា​ជនសង្ស័យ​បាន​វ៉ៃ ​និង​ឈើ​ក្តារ​ទៅលើ​ឈ្មោះ ​សយ កក ​ចំក្បាល​បណ្តាលឱ្យ​បែកក្បាល​ហូរឈាម​របួស​ជា​ទម្ងន់​។​

    ភ្លាមនោះ​បងប្អូន ២ ភូមិ​គឺ​ភូមិ​បឹង និង​ភូមិ​អណ្តូង​ត្រាច​ ជាច្រើន​នាក់​បានដឹង​ក៏​នាំគ្នា​មកជួយ ពេលនោះ​ជនសង្ស័យ អ៊ូង ទិ​ត្យ ​ក៏បាន​រត់​ពី​កន្លែងកើតហេតុ​សំដៅទៅ​វាលស្រែ​ទិស​ខាងលិច ឈាង​ខាងត្បូង​ចម្ងាយ​ពី​ផ្ទះ សាត យ៉ឹ​ម ប្រហែល ១.០០០​ម។​

    លុះដល់​ព្រឹក​ទ្បើង​ប៉ូលិស​បានឃើញ​សាកសព​ឈ្មោ អ៊ូង ទិ​ត្យ​ ដេកស្លាប់​ផ្កាប់មុខ​នៅ​វាលស្រែ​ក្នុង​ស្រូវ ដោយមាន​ស្នាមរបួស​ជាច្រើន​កន្លែង ផ្នែក​ខាងក្រោយ​ក្បាល។​

    នៅ​កន្លែងកើតហេតុ​ទី​១ មាន​បន្សល់​ម៉ូតូ​និង​ខោ កា​ប៊​យ​ជើងវែង១។ ចំពោះ​ជន​រង​គ្រោ សយ កក កំពង់​សំរាក​ព្យាបាល​ពេទ្យ​ឯកជន​ ឃុំ​ច្រេស  ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនដៃដល់ និង​បំពេញ​នីតិវិធី៕


 

adverise with khmeread

មតិយោបល់