adverise with khmeread 14233387 1113341718752702 1367305401 o

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​លួច​និង​ប្រើ​ហិង្សា​

    ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​លួច​ និង​ប្រើ​ហិង្សា​កាលពី​ថ្ងៃទី០៧ ​កញ្ញា ​២០១៦ ម៉ោង​២ ​និង​៣០​នាទី រសៀល​ចាប់ខ្លួន​នៅមុខ​សាលាសង្កាត់ទួល​សង្កែ ផ្លូវ៩០១ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ។​

    ប៉ូលិស​និយាយថា ការចាប់ខ្លួន​ជនល្មើស​ខាងលើ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ០៦​អយ ន ចុះ​ថ្ងៃទី​២២-០៨- ២០១៦ ចេញ​ដោយ​លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទលួច និង​ប្រើ​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ៥២ ផ្លូវ​៩០១ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​ថ្ងៃទី​២៤-០៧-២០១២ និង​ថ្ងៃទី ០៥-០៨-២០១២។​

    ប៉ូលិស​បន្តថា ជនល្មើស​ឈ្មោះ អេង ត្រាវ ភេទ​ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ៥២ ផ្លូវ​៩០១ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ មេក្រុម៥០ខ្នង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល ដើម្បី​ចាត់ការ តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់